នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់
ស្វាយរៀង ៖យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ តូច ធំអាជីវករ និងប្រជាពលរដ្ឋនៅតែនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក ដោយមានការបើកដៃពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងចូលកាន់ដំណែងថ្មីល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ចំណែកលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ័សា អភិបាលខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកនាយប៉ុស្តិថ្មីនិងបក្សពួកនោះទេ បែបណ្តោយអោយធ្វើអ្វីៗតាមអំពើចិត្ត។
សេចក្តីរាយការណ៍លើកឡើងថា ហេតដូច្នេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រើតួនាទី អំណាច បើកបារ៉ាស់ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ...








