ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ
មណ្ឌលគីរី ៖ ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលព្រឹត្តទៅនៅភូមិដំណាក់នាគខេត្តមណ្ឌលគីរី ។ កាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក សាន វិសាល សមាជិកក្រុមប្រឹក្សា ភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ លោក ចាន់ សីហា អគ្គនាយករង និងជាតំណាងបុគ្គលិក នៃធនា គារអភិវឌ្ឍន៍ជនបទ ។
លោក កៅ ថាច បានអបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដ៏ល្អប្រសើររបស់នាយកដ្ឋាន និងអង្គភាពគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារ បានល្អប្រសើរ ហើយសមិទ្ធ ផលសម្រេចបានទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជន បទពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល និងថ្នាំដឹកនាំ របស់ធនាគារអភិវឌ្ឍជនបទ។
លោកកៅ ថាច បានណែនាំដល់បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ទាំងអស់ឱ្យខិតខំប្រឹងប...







