មេនគរបាល៖ បញ្ហាគ្រឿងញៀន ប្រមូលភស្តុតាងឲ្យបានជាក់លាក់ មុនចុះបង្ក្រាប
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើថា ការបង្រ្កាបគ្រឿងញៀន សមត្ថកិច្ចជំនាញគ្រឿងញៀន កុំរាយការណ៍ថាទីតាំងនេះទីនោះសង្ស័យថាមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវប្រមូលភស្តុតាងអោយបានគ្រប់គ្រាន់ ចាំសុំគោលការណ៍ពីថ្នាក់លើ បង្រ្កាបតែម្តង។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន នៅក្នុងពិធីបិទសន្និបាតសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្នាប់ធ្នាប់សង្គម រាជធានីភ្នំពេញ២០១៨ និងផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏បានបេ្តជ្ញារួមគ្នា បង្រួមទីផ្សារគ្រឿងញៀនចូលមកកម្ពុជា និងពង្រីកការបង្រ្កាបគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាថែមទៀត៕...








