ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា ​បានចេញ​សេចក្តី​សម្រេច​ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ លើទំហំផ្ទៃដីប្រមាណ២៦០០ ហិកតា។ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ ​ដឹកនាំ​ដោយ ​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ និងលោក​ ម៉ៅ ហាវ​ណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​ ជា​អនុប្រធាន និង​មន្ត្រីជាន់ខ្ពស់​ពាក់​ព័ន្ធ​ជាច្រើនរូប​ទៀត ​។ សេចក្តីសម្រេច​​​រួមមាន៧ចំណុច ទី​១ ពិនិត្យ និង​កំណត់​និយាម​កា​ទីតាំង សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ទី​២ សិក្សា​វាយតម្លៃ​ថ្លៃ​ដី​នៅ​តំបន់ គម្រោង​សាងសង់​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ទី​៣ សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី ​ដើម្បី​បង្ក​លក្ខណៈ​ដល់​ដំណើរ...
ជាប់គុក៣០ឆ្នាំ និងពិន័យ៤០លានរៀល ពីបទជួញដូរគ្រឿងញៀនខុសច្បាប់

ជាប់គុក៣០ឆ្នាំ និងពិន័យ៤០លានរៀល ពីបទជួញដូរគ្រឿងញៀនខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ សូមបញ្ជាក់ថា សវនាការលើអង្គសេចក្តី កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនជាប់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន។ គួររំលឹកថា កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះឈី ស៊ីថន កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស...
កងទ័ពជើងទឹកប្រទេសរុស្ស៊ីបង្ហាញនាវាមុជទឹកគ្មានមនុស្សបើកបរប្រភេទថ្មី

កងទ័ពជើងទឹកប្រទេសរុស្ស៊ីបង្ហាញនាវាមុជទឹកគ្មានមនុស្សបើកបរប្រភេទថ្មី

សង្គម និងកម្សាន្ត
  ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី បានបង្ហាញនាវាមុជទឹកគ្មានមនុស្សបើកបរ Drone submarine ប្រភេទថ្មីមួយ (huge robotic nuclear-capable mini-submarine) ដែលមានសមត្ថភាពបាញ់មីស៊ីល នុយក្លេអ៊ែរគ្រប់កម្រិត ។ មន្ត្រីជំនាញខាងយុទ្ធសាស្ត្រកងទ័ពជើងទឹករុស្ស៊ី បាននិយាយថា Drone submarine នេះ អាចដាក់ពង្រាយនៅក្នុងដែនសមុទ្រក្នុងតំបន់ណាក៏បាន ប្រសិនបើកងទ័ពជើងទឹក ត្រូវការប្រើប្រាស់ គឺចាប់ផ្តើមប្រតិបត្តិការណ៍ភ្លាមៗនៅទីតាំងនោះតែម្តង ។ មន្ត្រីជំនាញដដែល បានបន្តថា Drone submarine ក៏មានសមត្ថភាពមួយទៀតដែរ គឺបាញ់កម្ទេចនាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងរបស់សត្រូវ ដោយបាញ់មីស៊ីល រយៈចម្ងាយខ្លី និងមីស៊ីលរយៈចម្ងាយមធ្យម ៕...
សិល្បករ របាំបុរាណ​ មមាញឹក​ពេល​មាន​ពិធី​បុណ្យ​ជាតិម្តងៗ​

សិល្បករ របាំបុរាណ​ មមាញឹក​ពេល​មាន​ពិធី​បុណ្យ​ជាតិម្តងៗ​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកស្រី វ៉ា ស៊ីវន គ្រូបង្ហាត់របាំបុរាណ នៃនាយកដ្ឋានសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា បច្ចុប្បន្ននេះ សិល្បករមានភាពមមាញឹក ជាពិសេសនៅពេលមានពិធីបុណ្យជាតិម្តងៗ។ អ្នកស្រី វ៉ា ស៊ីវន បញ្ជាក់ថា សិល្បកររបាំបុរាណចេញទៅសម្តែងបានច្រើននៅតាមខេត្តជូនភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេស នៅពេលមានពិធីបុណ្យជាតិម្តងៗ។ ក្រៅពីនេះ ក្រុមសិល្បកររបាំបុរាណខ្មែរតែងតែចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញយផងដែរ។ គ្រូបង្ហាត់របាំបុរាណដែលប្រឡូកក្នុងវិស័យសិល្បៈជាង ៤០ឆ្នាំកន្លងទៅ បានបញ្ជាក់ថា សព្វថ្ងៃនេះ វិស័យសិល្បៈបុរាណមានការរីកច្រើន និងអភិវឌ្ឍន៍ប្លែកៗ ក្នុងន័យអភិរក្សបានយ៉ាងល្អ។ អ្នកស្រីបន្តថា យុវជនជំនាន់ក្រោយប្រឹងប្រែងក្រេបជញ្ជក់ចំណេះពីគ្រូជំនាន់មុន ខណៈដែលពួកគាត់ជាអ្នកបន្តវេន និងជាអ្នកលើកស្ទួយតម្លៃនៃសិល្បៈវប្បធម៌ខ្មែរ​ ៕...
លោក គីម ជុងអ៊ុន នឹងជិះរថភ្លើងទៅវៀតណាម ដោយមិនជិះយន្តហោះ

លោក គីម ជុងអ៊ុន នឹងជិះរថភ្លើងទៅវៀតណាម ដោយមិនជិះយន្តហោះ

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅកាន់ទីក្រុង ហាណូយ ប្រទេសវៀតណាម តាមរថភ្លើងផ្ទាល់ខ្លួនរបស់លោក ។ ប្រភពដដែលបានបន្តថា លោក គីម ជុងអ៊ុន នឹងចំណាយពេល ២ថ្ងៃកន្លះ ក្នុងការធ្វើដំណើរតាមរថភ្លើងពីទីក្រុង ព្យុងយ៉ាង ទៅកាន់តំបន់ព្រំដែន ដូងដាង (Dong Dang)របស់ប្រទេសវៀតណាម និងត្រូវធ្វើដំណើរតាមរថយន្តពី ដូងដា ទៅទីក្រុង ហាណូយ ក្នុងចម្ងាយ១៧០គីឡូម៉ែត្រ ស្មើរនឹង១០៥ម៉ាយបន្តទៀត ។ ក្នុងជំនួបកំពូលលើកទីពីររវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។ ប៉ុន្តែលោក គីម ជុងអ៊ុន នឹងចេញដំណើរនៅថ្ងៃទី២៥ ខែកុម្ភៈ ដោយត្រូវចំណាយពេលជាងពីរថ្ងៃដើម្បីធ្វើដំណើរ ៕...
ល្ខោនយីកេ និងគ្រឿងចម្លាក់ប្រាក់ ​អាចនឹង​បញ្ជូល​ទៅក្នុង​បញ្ជីបេតិ​កភណ្ឌ​ពិភពលោក​

ល្ខោនយីកេ និងគ្រឿងចម្លាក់ប្រាក់ ​អាចនឹង​បញ្ជូល​ទៅក្នុង​បញ្ជីបេតិ​កភណ្ឌ​ពិភពលោក​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបាននិងកំពុងគិតគូរលើការដាក់បញ្ជូលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដើម្បីទុកជាសម្បត្តិ និងអត្តសញ្ញាណរបស់ជាតិ។ ក្រសួងកំពុងត្រៀមនូវអ្វីដែលជាតំណាងខ្មែរដូចជា យីកេ ឬគ្រឿងចម្លាក់ប្រាក់ជាដើម។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើកមហោស្រពសិល្បៈយុវជន  ទូទាំងប្រទេស លើកទី៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាល​សន្និ​សីទ​ចតុមុខ​ ។​ លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា៖ “​យើងបានដាក់ឯកសារល្បុកតោរួចហើយ និងរងចាំការសម្រេចនៅ​ឆ្នាំ​២០២០​។​ ឥឡូវក្រសួងកំពុងត្រៀមរៀបចំឯកសារស្តីពីតម្បាញសូត្រខ្មែរ ប៉ុន្តែយើងត្រូវគិតថា វាអាចមានរូបភាពច្រើនណាស់អរូបី មានតាំងពីភ្លេង មានតាំងពីម្ហូបអាហារក៏អាចទៅជាបេតិកភណ្ឌអរូបីរបស់ជាតិបានដែរ។ ចឹងក្រសួងកំពុងគិតថា នឹងដាក់អ្វីទៀតដើម្បីតំណាងខ្មែរយ...
ដើមឆ្នាំ២០១៩​ នេះជំងឺគ្រុនឈាមកើតឡើង​ជាង ១ពាន់ករណី​

ដើមឆ្នាំ២០១៩​ នេះជំងឺគ្រុនឈាមកើតឡើង​ជាង ១ពាន់ករណី​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឱ្យដឹងថា ជំងឺគ្រុនឈាមនៅដើមឆ្នាំ២០១៩នេះ គឺប្រហាក់ប្រហែលទៅនឹងស្ថានភាពនៅដើមឆ្នាំ២០១៨កន្លងទៅ ពោលគឺកើតឡើងចំនួនជាង ១ ០០០ករណី។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងនោះកើតឡើងភាគច្រើននៅខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តសៀមរាបជាដើម។ ប៉ុន្តែ ស្ថានភាពករណីជំងឺគ្រុនឈាមដើមឆ្នាំនេះ គឺយើងអាចគ្រប់គ្រងបាន។ មន្ត្រីសុខាភិបាលរូបនេះ បានសំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺគ្រុនឈាម​ ដោយត្រូវលុបបំបាត់ជំរកដង្កូវទឹក នៅជុំវិញផ្ទះ ទីសាធារណៈនានា ព្រមទាំងការពារខ្លួនកុំឲ្យមូសខាំ។ ក្នុងករណីចេញរោគសញ្ញាជំងឺគ្រុនឈាម ដូចជា គ្រុនក្តៅខ្លាំង​ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត​ និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញ...
លោកឧកញ៉ា លឹម ហេង ថា ៖ រាជរដ្ឋាភិបាលគួរតែបង្កើតតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស បន្ថែមទៀត

លោកឧកញ៉ា លឹម ហេង ថា ៖ រាជរដ្ឋាភិបាលគួរតែបង្កើតតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស បន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
  ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើម នៃការផលិតរាជរដ្ឋាភិបាលគួរតែបង្កើតតំបន់រដ្ឋបាលពិសេស ឬតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស ចំនួនបីតំបន់ជាបឋម។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើរដល់រាជរដ្ឋាភិបាលគួរតែបង្កើតតំបន់រដ្ឋបាលពិសេស នៅតាមបណ្តាខេត្តផ្សេងៗមានចំនួន៣ចំណុចរួមមាន។ ទី១. ខេត្ត ព្រះសីហនុ កំពត និងខេត្តកោះកុង ទី២. តាមព្រំដែនវៀតណាម មានខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ ទី៣. តាមព្រំដែនថៃ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។ លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះខេត្តដទៃទៀតគួរតែបង្កើនការអនុម័តទំហំទឹកប្រាក់នៃការវិនិយោគឲ្យបានធំជាង២លានដុល្លារ ដែលមានអនុគណកម្មការវិនិយោគខេត្តស្រាប់ ហៅថា (CDC ខេត្ត) ។ លោកឧកញ៉ាលឹម ហេង បន្តទៀតថា អត្ថប្រយោជន៍ដែលអាចទទួលបាន គឺទាក់ទាញ អ្នកវិនិយោគទាំងចាស់ទាំងថ្មីទាំងក្នុងស្រុកនិងមកពីបរទេស ងាយស្រួលទទួលបាននូវរាល់សេវាបែបបទ រដ...
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ជីក​អណ្តូង​បន្ថែម​

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ជីក​អណ្តូង​បន្ថែម​

សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវឲ្យអាជ្ញាធរតាម​បណ្តា​ខេត្ត ដែល​កំពុង​ខ្វះខាត​ទឹក ប្រើប្រាស់ត្រូវរក​វិធី​ដោះស្រាយ មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ណាមួយ ដែល​គ្មាន​ប្រភពទឹក ខ្វះ​ទឹក​​ប្រើប្រាស់នោះទេ ត្រូវមានរថយន្ត​ដឹក​ទឹក ទៅកាន់​តំបន់​ទាំងនោះ ហើយ​ត្រូវ​ជំរុញ​ការជីក​អណ្តូង​បន្ថែម​។​ ​ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា ​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ផ្អាក​ឈប់​ធ្វើស្រែ​ប្រាំង​តទៅទៀត បន្ទាប់ពី​ការ​ច្រូតកាត់រួចរាល់​ហើយ ព្រោះ​ដោយសារ​ខ្វះ​ទឹក ស្រូវ​ក៏​មិនទាន់​ចេញ រីឯ​ទឹក​ក៏​ខ្វះ​ប្រើ​។ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​។​ ​សូម​រម្លឹកថា ចាប់ពី​ដើមខែ​កុម្ភៈ​នេះ កង្វះទឹកស្អាត​ប្រើប្រាស់ បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ចាប់តាំងពី​ថ្ងៃទី​១២ ខែកុម្ភៈ អាជ្ញាធរ​ខេត្តកោះកុង បាន​ដឹក​ទ...
ឥណ្ឌា និងប៉ាគិស្ថាន គម្រាមគ្នាទៅវិញទៅមកក្នុងរឿងភេរវកម្ម

ឥណ្ឌា និងប៉ាគិស្ថាន គម្រាមគ្នាទៅវិញទៅមកក្នុងរឿងភេរវកម្ម

សង្គម និងកម្សាន្ត
អំពើហិង្សាក្នុងការវាយប្រហារភេរវកម្មនៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់គ្នារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន ចាប់តាំងពីដើមសប្តាហ៍នេះ បានឆក់យកជីវិតមនុស្សរាប់សិបនាក់ ហើយភាពតានតឹងបានកើតឡើងរបស់ឥណ្ឌា និងប៉ាគិស្ថាន ។ មេដឹកនាំឥណ្ឌា បានព្រមានប៉ាគិស្ថានដោយចោទប្រកាន់ថា ប៉ាគិស្ថានចិញ្ចឹមក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម Jaish-e-Mohammed ដែលមានមូលដ្ឋាននៅប៉ាគិស្ថាន ហើយមេដឹកនាំរបស់ប៉ាគិស្ថានក៏បានព្រមានឥណ្ឌាវិញដែរ ទាក់ទិននឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់លាស់ ។ ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងនៅចំពេលដែលរជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានយាងទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ៕  ...