ទីតាំងរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅភូមិអូរត្រូន ក្នុងស្រុកអូរគ្រៀងសែនជ័យ កំពុងសម្រុកធ្វើយ៉ាងអាណាធិបតេយ្យ, ប្រធានមន្ទីររ៉ែ ថា នឹងចាត់បញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យ
ក្រចេះ៖ ទីតាំងរ៉ែមាសជាច្រើនកន្លែង កំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអាណាធិបតេយ្យនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បើតាមប្រជាពលរដ្ឋ បានរាយការណ៍មកថា មានសកម្មភាពរុករករ៉ែមាសខុសច្បាប់ជាច្រើនកន្លែង កំពុងតែដំណើរការ ដោយមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកម្មភាពបូម និងរែងយករ៉ែមាសយ៉ាងអនាធិបតេយ្យ។
លោក សុខ យឿន មេភូមិអូរត្រូន បញ្ជាក់ប្រាប់ថា ក្នុងមូលដ្ឋានរបស់លោក ពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់ក៏ពិតមែន ប៉ុន្តែមិនមានការធ្វើសកម្មភាពធំនោះទេ គឺមានតែប្រជាពលរដ្ឋ ធ្វើសកម្មបន្តិចបន្តួចតែប៉ុណ្ណោះ។
លោក ក៏បានបញ្ជាក់បន្ថែមថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស ឲ្យទៅធ្វើអ្វីវិញ ហើយលោក ក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ។
ពាក់ព័ន្ធនឹងករណីនេះ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្...








