សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការជាមួយមន្ត្រីក្នុងតំបន់ ជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ឱ្យកាន់តែប្រសើរឡើង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ចជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្តកំពង់ស្ពឺ ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
ការគូរសបញ្ជាក់របស់សម្តេចបវរធិបតី បានធ្វើឡើង មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ ខែមីនា កន្លងទៅនេះ ក្រោយពីសម្តេច បានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋន...







