សម្ដេចតេជោ ហ៊ុន សែន៖ ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា។ សម្តេចតេជោលើកឡើងថា នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែល មានវិសាលភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលកិច្ចរដ្ឋផងដែរ ។
ក្នុងបាឋកថា ក្រោមប្រធានបទ កម្ពុជា និងអាស៊ាន,អាស៊ាន និងពិភពលោក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា មុននឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យមានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា។ សម្តេចតេជោបន្តថា ក្រោយពេល...








