មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភា
(ភ្នំពេញ)៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពលោក ម៉ៅ សុចា ប្រធានស្ដីទីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ព្រមទាំងមានវត្តមានចូលរួមពីសំណាក់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត សរុបប្រមាណ១៥០នាក់ (ស្រី៩០នាក់) នៅក្រុមហ៊ុន លី លី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ មុំ បានរាយការណ៍ពីសកម្មភាពមួយចំនួននៅក្នុងក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ក្នុងការចូលរួមលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ព...








