លោក វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកតំបែរ លោក វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ លោក លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ។
លោក បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេន ដែលបានដំណើរការជាប្រក្រតី ដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។
លោក បានកត់សម្គាល់ពីការដាក់ចេញនូវគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលភាគច្រើនជាកសិករ។លោកសង្ឃឹមថា រា...








