ក្នុងពិធីសម្ពោធធនាគារ ARDBសាខាខណ្ឌដូនពេញ លោកបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅក្នុងពិធីសម្ពោធធនាគារ ARDB សាខាខណ្ឌដូនពេញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះ បានប្តេជ្ញាថា នឹងបន្តបំពេញមុខងាររួមរបស់ខ្លួន ដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ពិធីសម្ពោធនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ជ ដារិទ្ធ នាយកសាខា ធនាគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលសរុបចំនួន ១៥០នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ...








