រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញអំពីតម្រូវការជំរុញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណៈមតិ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ការជំរុញការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណៈមតិនេះ បានធ្វើឡើង បន្ទាប់ពីនិន្នាការទទួលព័ត៌មានបានផ្លាស់ប្តូរ ដែលមុននេះ ប្រជាពលរដ្ឋទទួលព័ត៌មានតែពីប្រព័ន្ធផ្សព្វផ្សាយបុរាណ មានកាសែត វិទ្យុ ទូរទស្សន៍ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានងាកទៅទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបវិញ ដែលរួមមានហ្វេសបុក និងតិកតុក វិញ ។
ការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋនេះគឺធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបុរាណ មិនផ្តល់ព័ត៌មានអោយគាត់បានគ្រប់គ្រាន់ ខណៈក្នុងរយៈពេលពីឆ្នាំ២០២៣ ដល់២០២៤ មានប្រព័ន្ធផ្សព្វផ្សាយបុរាណ១៦០០អង្គភាពបានបិទទ្វារដោយសារធ្លាក់ចុះចំណូល។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ដែលបានរៀបចំនៅព្រឹកថ្ងៃទី២០មករានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាសម្រាប់ពេលទៅមុខ យើងនឹងងលំបាកទ្វេរដងទៀត ដោយសារការរីកដុះ...








