អភិបាលខេត្តបន្ទាយមានជ័យ ណែនាំអាជ្ញាធរមូលដ្ឋាន បន្តជំរុញចលនាប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក ចំនួន ២រូប រួមមាន៖ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយនឹងការអបអរសាទរ ក្នុងការចូលកាន់តំណែងអភិបាលរងស្រុកទាំង ២នោះដែរ, លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសម្តែងនូវការអបអរសាទរ និងដាក់ចេញវិធានការបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ត្រូវឆាប់ដោះស្រាយឱ្យបានទាន់ពេលវេលា ទោះតូចតាច តិចតួចក្ដី ជៀសវាងបង្កឱ្យកើតជាបញ្ហាធំ ដើម្បីបង្ការទប់ស្កាត់សកម្មភាពដែលបំផុសបំផុលបំប៉ោងបំភ្លៃការពិតក្នុងសង្គម។
លោក អភិបាលខេត្ត បន្ដថា ដោយបន្តជំរុញចលនាប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ជាពិសេសទប់ស្...








