អភិបាលខេត្តកំពត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏ស៊ីជម្រៅ និងមានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ននេះ។ កំណែទម្រង់នេះបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តទាំង២៥ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងខេត្ត។
លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា តាមការអនុវត...








