ក្នុងរយៈពេល ៥៨ថ្ងៃ គិតចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ មកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយជោគជ័យចំនួន ១០ ករណី
អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។
ក្នុងរយៈពេល ៥៨ ថ្ងៃនេះ (ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤) អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។
ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយ...








