មេតុងទីន ឈ្មោះ ដុង ស្រីមុំ ចេញលិខិតសុំបដិសេធនិងសេចក្តីថ្លែងការរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមាន ជ័យចំនួន៤ចំណុចវិញ
ឧត្តមមានជ័យ: អ្នកស្រី ដុង ស្រីមុំ ដែលអះអាងថា ជាជនរងគ្រោះនៅថ្ងៃទី២៤ ខែសីហានេះ បានចេញលិខិតធ្វើការបដិសេធន៍ ចំពោះសេចក្តីថ្លែងការណ៍របស់សាលាដំបូង ខេត្តឧត្តរមានជ័យ ដែលមានចំនួន ៤ចំណុចគឺ
ទី១- ចោទថានាងខ្ញុំធ្វើជាមេតុងទីនពុំមានសមាជិកច្បាស់លាស់និងបាត់ដល់ទៅ១៤ នាក់
ទី២ - ចោទថានាងខ្ញុំពុំបានដេញតុងទីនអោយទៅកូនដែលបានប្តឹងនាងខ្ញុំ
ទី ៣-ចោទថាការកាត់កំបាំងមុខខាងព្រោះដោយសារតែនាងខ្ញុំពុំបានចូលរួមរហូតដល់ទៅ ៣លើក
ចំណុចទី៤-ការឃុំខ្លួនពុំបានទាមទារប្រាក់ ជាថ្នូរនៃការដោះលែងខ្លួន។
សូមអានខ្លឹមសារលិខិតខាងក្រោមនេះ
ការបដិសេធរបស់ អ្នកស្រី ដុង ស្រីមុំ គឺធ្វើឡើង ដោយសារតែមានសេចក្តីថ្លែងការណ៍នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រទី ២៣ខែសីហា បានលើកឡើងថា នៅក្នុងចំណាត់ ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ ត្រូវបានធ្...








