លោក សោម សុធា ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ត្រូវ បានសមត្ថកិច្ចនាំខ្លួនមកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង
ភ្នំពេញ:ប្រភពព័ត៌មានពីមន្រ្តីតុលាការឲ្យដឹងថា លោក សោម សុធា ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុបដែលល្បីគៀងគរពលរដ្ឋវិនិយោ គដីបានការប្រាក់នោះ កាលពីថ្ងៃទី១៧ខែមិថុនានេះត្រូវបានសមត្ថកិច្ចនាំខ្លួន តាមដិកាបង្គាប់របស់ ព្រះរាជអាជ្ញា មកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង។
ប្រភពព័ត៌មានខាងលើនេះបញ្ជាក់ថា ចំពោះនីតិនៃការសាកសួរពីព្រះរាជអាជ្ញាខាងលើ ទាក់ទងនិង លោក សោម សុធា ករណីឆបោកនេះ មិនមានព័ត៌មានបែកធ្លាយចេញមកខាងក្រៅនោះនៅឡើយទេលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឬទំនាក់ទំនងជាបុគ្គលខាងលើកនេះនៅមានអ្នកចេញមុខអន្តរាគមន៍ពីក្រៅឆាកទើបស្ងាត់ឈឹងយ៉ាងដូច្នោះ។
កន្លងទៅថ្មីៗនេះជនរងគ្រោះលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បង្គាប់ឱ្យចាប់ខ្លួន ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ខេត្តស្វាយរៀង លោក សោម សុធា ករណីឆបោក តែបរាជ័យ ខណៈដែលមានប្រភពព័ត៌មានបង្ហើ ថា បុគ្គលនោះមានមនុស្សស្និទ្ធនឹងមេដឹកនាំចេញមុខការពារខ្លួន។
ក្រុមហ៊ុន...








