កយកា-KOICA ជំរុញអ្នកជំនាញផ្នែកនវានុវត្តន៍ និងឧស្សាហកម្ម ជាមួយនឹងការបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងវិស័យឯកជនកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី "ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥" ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្...








