១សប្ដាហ៍មកនេះ អយ្យការ និងសាលាដំបូងរាជធានីខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុប១២១ ករណី ឃាត់ខ្លួនចំនួន ២៦៩នាក់
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយះពេល ៧ថ្ងៃ ពីថ្ងៃទី០២ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៣១ ករណី មានជនសង្ស័យចំនួន ១៦៦ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១២២ នាក់ ដែលពាក់ព័ន្ធនឹងបទ " ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាតដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត"។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គ...








