រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង២៧លានដុល្លារ
កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះប្រមូលចំណូលបានចំនួនប្រមាណជាង ២៧ លានដុល្លារអាម៉េរិក ពោលគឺកើនឡើងជាង ១៥ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ចំណូលនេះមិនទាន់ធ្វើសវនកម្មនៅឡើយនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។
ប្រភពដដែលបន្ថែមថា ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការប្រមូលចំណូលបានចំនួនជាង ៤ លានដុល្លារពោលគឺកើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការប្រមូលចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨ លានដុល្លារ, ចំណូលពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។
សម្រាប់តែខែសីហានេះដែរកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហាឆ្នាំ២០២៣។ ចំណែកបរិមាណនាវាដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តភ្នំពេញនៅខែសីហា មានចំនួន ៤៩គ្រឿង...








