កម្ពុជា និងគុយបា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរ
ភ្នំពេញ:លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL)។
ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន កាន់តែល្អបន្តទៅមុខទៀត ជាពិសេសជម្រុញកិច្ចសហការផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព...








