កិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតំបន់ភាគឦសានកម្ពុជា
យោងតាមកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០១៦ បានចែងអំពីភារកិច្ចរបស់ភាគីទាំង៣ ក្នុងការស្វែងរកយុទ្ធសាស្ត្រ សំខាន់ៗជាច្រើន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងមិត្តភាពផ្អែកលើគោល ការណ៍សមភាព និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងបី។
នៅក្នុងមាត្រា៥ ស្តីពីពិព័រណ៍ពាណិជ្ជកម្មនិងការតាំងពិព័រណ៍បានចែងថា ទី១ភាគីទាំង៣ ក៏បានឯកភាពថា ភាគីទាំងអស់គួរតែគិតគូរកៀរគរមូលនិធិក ដើម្បីគាំទ្រការជំរុញពាណិជ្ជកម្មពីម្ចាស់ជំនួយនានា។
ទាក់ទងសកម្មភាពអភិវឌ្ឍន៍នៅក្នុងទឹកដីកម្ពុជាក្នុង៤ខេត្ត គឺខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី និង មណ្ឌលគីរី តាមរយៈកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ត្រូវបានលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងថា កម្ពុជាមានឱកាសទទួលបាននូវការវិនិយោគលើគម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ចំនួន...








