ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក គុយ ​ វ៉ាត​  ត្រូវបានឃាត់ខ្លួនហើយ ដោយកម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃក្រសួង​មមហាផ្ទៃពាក់ព័ន្ធបទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​

លោក គុយ ​ វ៉ាត​ ត្រូវបានឃាត់ខ្លួនហើយ ដោយកម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃក្រសួង​មមហាផ្ទៃពាក់ព័ន្ធបទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់ប្រយុទ្ធថា កម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃក្រសួង​មហាផ្ទៃ​ បាបានឃាត់ខ្លួនលោកឧកញ៉ា​ គុយ​ វ៉ាត​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួនបន្ទាប់ពី ជនរងគ្រោះជាច្រេីននាក់បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ឧកញ៉ា​រូបនេះ​។ លោកគុយ វ៉ាត អគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ ក្រុមហ៊ុនដំបូងដែល លោក បើក ដំណើរការ គឺ ក្រុមហ៊ុន Atech IT Solutions បន្ទាប់ មក ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd រោង ម៉ាស៊ីន កិន ថ្ម នៅ ខេត្ត កំពង់ស្ពឺ Kamhwa Stone Crushing និង ក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នា ឆ្នាំ ២០០៨ លោក បាន វិនិយោគ ទៅ លើ ក្រុមហ៊ុន ចំនួន ២ បន្ថែម ទៀត គឺ ក្រុមហ៊ុន Impact Digital Advertising និង ក...
មេតុងទីន ឈ្មោះ ដុង ស្រីមុំ ចេញលិខិតសុំបដិសេធនិងសេចក្តីថ្លែងការរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមាន ជ័យចំនួន៤ចំណុចវិញ

មេតុងទីន ឈ្មោះ ដុង ស្រីមុំ ចេញលិខិតសុំបដិសេធនិងសេចក្តីថ្លែងការរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមាន ជ័យចំនួន៤ចំណុចវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តមមានជ័យ: អ្នកស្រី ដុង ស្រីមុំ ដែលអះអាងថា ជាជនរងគ្រោះនៅថ្ងៃទី២៤ ខែសីហានេះ បានចេញលិខិតធ្វើការបដិសេធន៍ ចំពោះសេចក្តីថ្លែងការណ៍របស់សាលាដំបូង ខេត្តឧត្តរមានជ័យ ដែលមានចំនួន ៤ចំណុចគឺ ទី១- ចោទថានាងខ្ញុំធ្វើជាមេតុងទីនពុំមានសមាជិកច្បាស់លាស់និងបាត់ដល់ទៅ១៤ នាក់ ទី២ - ចោទថានាងខ្ញុំពុំបានដេញតុងទីនអោយទៅកូនដែលបានប្តឹងនាងខ្ញុំ ទី ៣-ចោទថាការកាត់កំបាំងមុខខាងព្រោះដោយសារតែនាងខ្ញុំពុំបានចូលរួមរហូតដល់ទៅ ៣លើក ចំណុចទី៤-ការឃុំខ្លួនពុំបានទាមទារប្រាក់ ជាថ្នូរនៃការដោះលែងខ្លួន។ សូមអានខ្លឹមសារលិខិតខាងក្រោមនេះ ការបដិសេធរបស់ អ្នកស្រី ដុង ស្រីមុំ គឺធ្វើឡើង ដោយសារតែមានសេចក្តីថ្លែងការណ៍នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រទី ២៣ខែសីហា បានលើកឡើងថា នៅក្នុងចំណាត់ ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ ត្រូវបានធ្...
សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)”

សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ "ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)" នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ ៨០០នាក់៕...
អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបញ្ជាក់ទៅ អ្នកស្រី ដុង ស្រីមុំ ថា ការចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើងខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់

អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបញ្ជាក់ទៅ អ្នកស្រី ដុង ស្រីមុំ ថា ការចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើងខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧត្តរមានជ័យ៖ អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រទី ២៣ខែសីហានេះថា នៅក្នុងចំណាត់ ការរបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខៈ ២៥១ ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ការប្តឹងចោទប្រកាន់មកលើតំណាងអយ្យការនិងចៅក្រមស៊ើបសួរថា បានចាប់ឃុំឃាំងដោយបំពាន និងបានទាមទារប្រាក់ជាថ្នូរនឹងការដោះលែងនោះ គឺជាការលើកឡើង ខុសពីការពិត ដោយពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់ និង ធ្វើឡើងក្នុងចេតនាគេចពីការទទួលខុសត្រូវចំពោះទង្វើដែល ខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ ដោយហេតុថា តំណាងអយ្យការ និងចៅក្រមស៊ើបសួរ ពុំបានជួបឬទំនាក់ទំនងជាមួយ ឈ្មោះ ដុង ស្រីមុំ និងបុគ្គលណាម្នាក់ ដើម្បីធ្វើសកម្មភាពដូចការលើកឡើងនោះទេ។ ការឆ្លើយតបរបស់អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនេ...
សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤

សម្តេចធិបតីនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហានេះ បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤។ របៀបវារៈទាំងនោះមាន៖ ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គកា...
លោក គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់

លោក គួច ចំរើន ប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជនទាំងអស់ក្នុងមូលដ្ឋានខេត្ត និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទើបប្រកាសថ្មី បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់ អតីតយុទ្ធជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់បម្រើជាពិសេស ចំពោះអតីតយុទ្ធជនក្នុងខេត្ត ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។ នៅក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ លោក គួច ចំរើន អភិបាល បញ្ជាក់ពីការខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល និង...
ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧

ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការ ពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ឆ្លៀតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណ និងសូមគោរពសរសើរស្ញប់ស្ញែង គោរជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលមួយឆ្នាំ នៃការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមក...
សម្តេចធិបតី​ អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ

សម្តេចធិបតី​ អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីទទួលវត្ថុបុរាណខ្មែរ ចំនួន​៧០​ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន ។ ក្នុងចំណោមវត្ថុវិចិត្រទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទា...
(គ.ល.ក.)សហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

(គ.ល.ក.)សហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក., និង លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្ត, តំណាងអយ្យការអមសាលាដំបូងខេត្ត,។ តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, ប្រធានមន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ, គណៈបញ្ជាការឯកភាព រ...
កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធាដើម្បីធានាសន្តិភាព និងសន្ដិសុខ

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យយោធាដើម្បីធានាសន្តិភាព និងសន្ដិសុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ -- លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក VITALY LUCHSHEV នាយការិយាល័យអនុព័ន្ធយោធា សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ១០២៤ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងឱកាសនោះ លោកវរនាវីឯក Vitaly LUCHSHEV បានជម្រាបជូនលោក អគ្គមេបញ្ជាការ អំពីសកម្មភាពមួយចំនួន ដែលរូបលោកបានមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ លោកវរនាវីឯក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបានបើកប្រទេសឡើងវិញ និងបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យ។ លោកវរ...