ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​​អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​​អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ក្នុងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទា...
ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាឧបត្ថម្ភ គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤

ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាឧបត្ថម្ភ គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីចូលរួមលើកស្ទួយការប្រកួត បាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ" លើកទី១ ឆ្នាំ២០២៤នេះ គឺ ប្រូវីដាជាទឹកពិសាធម្មជាតិទី១នៅកម្ពុជាបានប្រកាសក្នុងសន្នីសីតសារព័ត៌មានថា ក្រុមហ៊ុនសូមចូលរួម ឧបត្ថម្ភ និង​​គាំទ្រការប្រកួតបាល់ទាត់ពានរង្វាន់ជាមួយនិងក្រសួងមហាផ្ទៃ។​​ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងថ្នាក់ប្រហាក់ប្រហែលចំណុះទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូល រួមលើកកម្ពស់វិស័យកីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា បាល់ទាត់ពានរង្វាន់ “អន្តរអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ ក្នុងអំឡុងខែមីនា ឆ្នាំ ២០២៤ខាងមុខ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ មេ...
ក្រុមហ៊ុនក្នុងស្រុក និងដៃគូវិនិយោគកូរ៉េ ចាប់ដៃគ្នាជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០

ក្រុមហ៊ុនក្នុងស្រុក និងដៃគូវិនិយោគកូរ៉េ ចាប់ដៃគ្នាជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថា ក្រុមហ៊ុន «អេជេន២១ គ្លូប៊ល ឯ.ក-Agent21 Global Co., Ltd.» បានចាប់ដៃជាមួយក្រុមហ៊ុនវិនិយោគ និងធនាគាររបស់កូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចូលរួមលើកម្ពស់ ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។ ពិធីចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍លំនៅឋានតំលៃសមរម្យរវាងក្រុមហ៊ុន និងដៃគូវិនិយោគទុនកូរ៉េរួមមាន៖ ធនាគារ ស៊ីនហាន (Shinhan Bank), ក្រុមហ៊ុន GRID WORLD Co., Ltd, ក្រុមហ៊ុន ONE Khmer Partners., Co Ltd បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមក្នុងការគ្រប់គ្រង និងផ្តល់ទំនុកចិត្តជាមួយដៃគូធនាគារ ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យមទូរទាំង ប្រទេសប្រមាណ ៥០ម៉ឺន ទៅ១លានលំនៅឋានចាប់ពីឆ្នាំ២០២៤ ដល...
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងសោយសុខក្នុងឋានព្រះបរមសុខគឺ ព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ៕...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានជួបជាមួយប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានជួបជាមួយប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ម៉ាឡេស៊ី:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី បានជួបជាមួយប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ ១៩៩៣ ជាមួយនឹងការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ Maybank បានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយរួមបញ្ចូលអាជីវកម្មក្នុងស្រុក ដោយផ្តល់នូវសេវាកម្មធនាគារសម្បូរបែប សម្រាប់ទីផ្សារដ៏ធំទូលាយ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យពាណិជ្ជកម្ម និងសាជីវកម្ម។ នាពេលបច្ចុប្បន្ន ធនាគារ Maybank មានសាខារបស់ខ្លួនរហូតដល់ ២១សាខា ដោយមាន ១៣ សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ។ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ល្ងាចថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤...
ជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក

ជំនួបពិភាក្សាការងារដើម្បីពិនិត្យលើចក្ខុវិស័យស្នូល ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាសហប្រធាន ជាមួយឯកឧត្តមឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International រួមគ្នារៀបចំកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះមានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកស្រីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិក សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិនជាតិ-អន្តរជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ផ្អែកលើគោលបំណងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនវិស័យរួម និងគោលដៅជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញកំណើនពា...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អមដំណើររសម្តេចធិបតីហ៊ុន ម៉ាណែតបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ អមដំណើររសម្តេចធិបតីហ៊ុន ម៉ាណែតបំពេញទស្សនៈកិច្ចនៅប្រទេសម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។ ទន្ទឹមនឹងនេះ ប្រជាពលករខ្មែរ និងសិស្សនិស្សិតដែលកំពុងបម្រើការងារ និងសិស្សានៅប្រទេសម៉ាឡេស៊ី បានសប្បាយរីករាយយ៉ាងខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលជោគជ័យផងដែរ៕ #MLVT #HENGSour...
រដ្ឋមន្រ្តី កែវ រតនៈ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងមិន​ធ្វើជា​តូបនីយកម្ម​ក្នុ​វិ​ស​យ័​អគ្គិសនី​នោះទេ​

រដ្ឋមន្រ្តី កែវ រតនៈ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងមិន​ធ្វើជា​តូបនីយកម្ម​ក្នុ​វិ​ស​យ័​អគ្គិសនី​នោះទេ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងមិន​ធ្វើជា​តូបនីយកម្ម​ក្នុង​វិស័យ​អគ្គិសនី​នោះទេ ផ្ទុយទៅវិញ​មានតែ​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​សេវាករ​ចែកចាយ​អគ្គិសនី​ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​ដល់​ប្រជាពលរដ្ឋ​គ្រប់​សហគមន៍​ប្រកបដោយ​គុណភាព យុត្តិធម៌​និង​ការទទួលខុសត្រូវ​ផ្នែក​បរិស្ថាន​៕...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយ ពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយ ពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា​ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ី​អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និង កីឡាការិនី ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០» សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងហ្លួងម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃចន្ទថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងហ្លួងម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...