ក្រុមហ៊ុនក្នុងស្រុក និងដៃគូវិនិយោគកូរ៉េ ចាប់ដៃគ្នាជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០
(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថា ក្រុមហ៊ុន «អេជេន២១ គ្លូប៊ល ឯ.ក-Agent21 Global Co., Ltd.» បានចាប់ដៃជាមួយក្រុមហ៊ុនវិនិយោគ និងធនាគាររបស់កូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចូលរួមលើកម្ពស់ ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។
ពិធីចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍លំនៅឋានតំលៃសមរម្យរវាងក្រុមហ៊ុន និងដៃគូវិនិយោគទុនកូរ៉េរួមមាន៖ ធនាគារ ស៊ីនហាន (Shinhan Bank), ក្រុមហ៊ុន GRID WORLD Co., Ltd, ក្រុមហ៊ុន ONE Khmer Partners., Co Ltd បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមក្នុងការគ្រប់គ្រង និងផ្តល់ទំនុកចិត្តជាមួយដៃគូធនាគារ ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យមទូរទាំង ប្រទេសប្រមាណ ៥០ម៉ឺន ទៅ១លានលំនៅឋានចាប់ពីឆ្នាំ២០២៤ ដល...








