អាវុធហត្ថរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ
ភ្នំពេញ: ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រៅពីនេះបានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៤ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤) និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា (ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)។
កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរងនាយ-នាយសេន...








