អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា (គ.ល.ក.) សហការជាមួយអភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”
តាកែវ: អគ្គលេខាធិការដ្ឋាននៃគណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤នេះ បាន សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ"។
កម្មវិធីនេះ ក្រោមអធិបតីភាព របស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយ មានការអញ្ជើញចូលរួមរបស់លោកស្រី គុល ធារិន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា, លោក ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា,លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវផងដែរ។
នៅក្នុង កម្មវិធីនេះក៏មានតំណាងសាលា ដំបូងនិងអយ្យការអមសាសាដំបូងខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាកា រនៃបញ្ជាការដ្ឋានកងរាជអាវុ ធហត្ថខេត្ត, គណៈបញ្ជាការឯកភា...








