សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYE AD) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចជនរវាងកម្ពុជា-ថៃ លើកដំបូងនៅកម្ពុជា
ភ្នំពេញ: លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហ គ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD)និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានរៀបចំព្រឹត្តិ ការណ៍កម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ( Busin ess Matching)ជាលើកដំបូងនៅកម្ពុជា។
កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីរដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០ ២៣។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា មិត្តភាពកម្ពុជា-ថៃ ជាមិត្តភាពដែលមានប្រពៃណីយូរលង់ណាស់មកហើយ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ នៃកិច្ចប្រតិបត្តិការលើគ្រប់វិស័យ។
លោកស្រីរដ្ឋមន្រ្តីបន្ថែមថា "មិត្តភាពនិងភាតរភាពនេះ ត្...








