លោករដ្ឋមន្រ្តី ឌិត ទីណា បញ្ជាក់ថា ជំងឺបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាពសាធារណៈភ្នំពេញ
ភ្នំពេញ ៖ ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្តង់ដារម្ហូបអាហារជួយ សង្គ្រោះជីវិតដែលនៅព្រឹកថ្ងៃ១៦ សីហានេះ កម្ពុជាបានរៀបចំឡើងដែរនោះ ត្រូវបាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ជំងឺបណ្តាលមកពីម្ហូបអាហារ គឺជាបញ្ហាប្រឈមសុខភាព សាធារណៈនៅទូទាំងតំបន់ រួមទាំងកម្ពុជាផងដែរ ។
ក្នុងពិធីនេះ មានភាគីពាក់ព័ន្ធជិត៣០០នាក់ ធ្វើការក្នុងវិស័យកសិកម្មស្បៀងអាហារ និងអាហារូបត្ថម្ភ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ការយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ដើម្បីធានាបាននូវសុវត្ថិភាព ម្ហូបអាហារនៅកម្ពុជា។
ក្រុមអ្នករៀបចំគលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ វិស័យឯកជន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និស្សិត កសិករ និងក្រុមយុវជន បានអំពាវនាវដល់ប្រជាជនគ្រប់រូប នៅគ្រប់ទីកន្លែង ...








