ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ ពេជ្រ បានចូលរួមក្នុងកិច្ចប្រជុំ ឭជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី
ភ្នំពេញ: លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង លោក ចាន់ ពេជ្រ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាព្រឹក ថ្ងៃអង្គារថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះបានចូលរួមក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច នៃធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម និងបញ្ហាប្រឈមនានា។
គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូចនៃធនាគារអភិវឌ្ឍន៍អាស៊ី មានគោលបំណងក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលសហគមន៍កសិកម្មត្រូវប្រឈមមុខ ដូចជា ផលិតភាពកសិកម្មទាប ការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារដែលមានកម្រិតផងដែរ។
Working Discussion with Asian Development Bank
On Tuesday morning of 28 October, 2025, at the Cambodia Rice Federation, Oknha Lay Chhun...







