ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប
ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលខេត្តក ណ្តាលនៅរសៀលថ្ងៃសៅរ៍ទី២៥ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងកម្មវិធីចាប់ឆ្នោតអាហា រូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នោះក៏មានការចូលរួមពី លោក ចេន ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុសិស្ស ៤៥៥នាក់ ដែលសរុបអ្នកចូលរួមចំនួន ៦០០នាក់។
ក្រោយបញ្ចប់ការចាប់ឆ្នោតអាហា រូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចំនួន ៤០រូប រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានម...







