លោក វេង សាខុន អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោក វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោកបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថ...








