សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាមក្នុងខេត្តកោះកុងនាពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះថា ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម នៅខេត្តកោះកុងបានសាងសង់រួចជាស្ថាពរ ហើយគ្រោងសម្ពោធ និងធ្វើបុណ្យឆ្លងតាមបែបសាសនា និងរៀបចំអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧នាក់។
នាយឧត្តមសេនីយ៍ យន្ត មីន បន្តទៀតថា ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ថ្លែងថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជ...








