តុលាការឧទ្ធរណ៍បដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់ លោកថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធការចេញសែកស្អុយជាច្រើនម៉ឺនដុល្លារ
ភ្នំពេញ: សភាស៊ើបសួរ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំ បណ្តោះអាសន្ន របស់លោកថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ មានតម្លៃជាង៣ម៉ឺនដុល្លារអាមេរិកប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។
សភាស៊ើបសួរ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចបដិសេធ បណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់លោកថាច់ សេដ្ឋា និង អនុញ្ញាតឱ្យ គាត់ បានស្ថិតនៅក្រៅឃុំ ដូចការ ស្នើសុំរបស់គាត់ឡើយ។
យោងតាមដីកាតុលាការ, ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការ ឃុំខ្លួន បណ្ដោះអាសន្ន នៅ ក្នុងពន្ធនាគារព្រៃស ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ ដើម្បី រងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៣ម៉ឺនដុល្លារ អាមេរិក ប្រព្រឹត្ត កាលពីឆ្...








