លោក ឌិត ទីណា និងសហការីចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករនារដូវដាំដុះខាងមុខ
ខេត្តកំពង់ធំ ៖លោក ឌិត ទីណា និងសហការីក្រុមការងារផលិតពូជស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលអំពីវឌ្ឍភាពនៃការផលិតពូជស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករនារដូវដាំដុះខាងមុខ។
លោករដ្ឋមន្ត្រី បានពិនិត្យមើលការប្រមូលផលស្រូវ Japonica Rice នៅភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ហើយបានបន្តដំណើរទៅកាន់ក្រុមហ៊ុន BRM ដើម្បីពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតគ្រាប់ពូជ ក៏ដូចជាពិនិត្យតំបន់ដាំដុះស្រូវផលិតគ្រាប់ពូជរបស់ក្រុមហ៊ុន BRM ផងដែរ។ បេសកកម្មនាថ្ងៃបន្ទាប់នៅខេត្តសៀមរាប ឯកឧត្តមបានចុះពិនិត្យទីតាំងបណ្ដុះពូជស្រូវនៅស្រុកពួក ដែលផលិតគ្រាប់ពូជស្រូវសែនក្រអូប០១ ចំណាត់ថ្នាក់ចុះបញ្ជី និងផលិតកម្មគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទសែនក្រអូប០១។
ក្នុងអំឡុងពេលចុះពិនិត្យនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់...








