ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមច្រូតស្រូវ ស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

សង្គម និងកម្សាន្ត
ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហការីនៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមកម្មវិធី "ច្រូតស្រូវស្រែគំរូ ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង"។ ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវ ស្រែគំរូ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិន ស្រូវរបស់ លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តអាចទទួលបានទិន្នផលចន្លោះពី ៧ទៅ៨តោនក្នុង ១ហិកតា។ ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺ ផលិតស្រូវជារៀងរាល់ឆ្នាំជាប្រភេទ ពូជក្នុងស្រុកលើផ្ទៃដីចំនួន ១០ហិកតាជាពូជសែនក្រអូប ០១និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ ។...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងស្វែងយល់លើពីការដាំដុះស្រូវ នៅប្រទេសអុីតាលី

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងស្វែងយល់លើពីការដាំដុះស្រូវ នៅប្រទេសអុីតាលី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសអុីតាលី: នាថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥នឹះ នៅក្នុងដំណើរទស្សនកិច្ចជាមួយអតិថិជនដែលជាអ្នកទិញអង្ករកម្ពុជា នៅក្នុងប្រទេសអុីតាលី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញជួបពិភាក្សា និងស្វែងយល់អំពីរោងម៉ាស៊ីនកិនស្រូវ និង ការដាំដុះស្រូវរបស់កសិករនៅក្នុងតំបន់ Vercelli ប្រទេសអុីតាលី។ គូសបញ្ជាក់ផងដែរថា ប្រទេសអុីតាលី គឺជាប្រទេសធំជាងគេនៅក្នុងទ្វីបអឺរ៉ុប ដែលមានកសិករដាំដុះស្រូវលើផ្ទៃដីប្រមាណជាង ៥០% ស្មើរនឹងផ្ទៃដីសរុបចំនួន ២២៦ ១២៩ ហិកតា ដែលការដាំដុះនេះរួមមាន ស្រូវប្រភេទចាប៉ូនីកា (Japonica) ជាង ៨៣% និងអ៊ិនឌីការ (Indica) គ្រាប់កណ្តាល(Medium Grain) ពូជ BASF (CL 712) ជាង ១៦% ដែលប្រភេទស្រូវទាំងនេះមានលក្ខណៈខុសប្លែកពីអង្ករក្រអូបកម្ពុជា។ ជារួមប្រភេទស្រូវទាំងនេះ ជាប្រភេទស្រូវមិនប្រកាន់រដូវដែលមានរយៈពេល ៣ខែ ទិន្នផលជាមធ្យម ៧តោនក្នុងមួយហិកតា។...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី "Agri-food Processing SMEs in Cambodia: Challenges, Opportunities, and Policy Directions" សំដៅផ្ដល់មតិស្ថាបនា និងប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍នេះសម្រេចបានគុណភាពកាន់តែប្រសើរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ពីតួនាទីរបស់មជ្ឈមណ្ឌល APM និងសារៈសំខាន់នៃការស្រាវជ្រាវ ដែលជា...
ឯកបណ្ឌិត កៅ ថាច និងលោកជំទាវ សូមផ្ញើរសារគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការ

ឯកបណ្ឌិត កៅ ថាច និងលោកជំទាវ សូមផ្ញើរសារគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រី ក្រសួងបរិស្ថានក្នុងឱកាសចម្រើនវយវឌ្ឍនាការនៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្ដមបណ្ឌិត។ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ ណាវីតា (Navita) នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបាត់ដំបង: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មន្ត្រីជំនាញកសិកម្ម ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក អ៊ុយ ចេងហេង អគ្គនាយក និងសហការី សហគ្រាសកែច្នៃ ផ្លែឈើស្រស់ ណាវីតា (Navita) មានអាសយដ្ឋាន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។ សហគ្រាសកែច្នៃផ្លែឈើស្រស់ Navita បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ដោយកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជា ផ្លែស្រកានាគ ស្វាយ ម្នាស់ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀត។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមានចរាចរណ៍នៅតាមបណ្តាផ្សារកសិផល ម៉ាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាផ្សារទំនើបមួយចំនួន។ ក្រៅពីទីផ្សារក្នុងស្រុក សហគ្រាសនេះ បានកំពុងសិក្សាទីផ្សារនិងបាននាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសមួយចំនួន នៅអឺរុប ន...

ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន៥៩៦ ៣៤១តោន គិតជាទឹកប្រាក់ បានចំនួន ៤០៨.៩៣លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ )៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទូរទស្សន៍ ARDB TV ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥បង្ហាញថា ការនាំចេញក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៥៩៦ ៣៤១តោន គិតជាទឹកប្រាក់ បានចំនួន ៤០៨.៩៣លានដុល្លារសហរដ្ឋអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ១៣១ ៥៤៤ តោន គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២...
ឯកឧត្តម សាម៉ន បណ្ឌិត្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល

ឯកឧត្តម សាម៉ន បណ្ឌិត្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើបើកវគ្គបណ្តុះបណ្តាលស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ សម្រាប់វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ខេត្តកំពត ស្តីពីការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម នៃការអនុវត្តថវិកាក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមប្រតិភូ គ្រូឧទ្ទេសតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការ...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្កកំ ពង់ធំ និងជាសមាជិកគណៈកម្មការទី៣នៃរដ្ឋសភា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្កកំ ពង់ធំ និងជាសមាជិកគណៈកម្មការទី៣នៃរដ្ឋសភា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ) ៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្កកំ ពង់ធំ និងជាសមាជិកគណៈកម្មការទី៣នៃរដ្ឋសភា និងលោកជំទាវ សូម ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជ...
នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិកជិត២០០នាក់ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិកជិត២០០នាក់ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ព្រះសីហនុ)៖ នាវាចម្បាំង HMAS Ballarat -FFH155 (Anzac Class FFH) របស់កងទ័ពជើងទឹកអូស្ត្រាលី ផ្ទុកនាវិក ១៩២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅ​ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង ឈ្មោះ នាវាHMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លក្ខណៈបច្ចេកទេស នាវាឈ្មោះHMAS Ballarat -FFH155 (Anzac Class FFH) មានទម្ងន់ផ្ទុក ៣,៩០០តោន មានបណ្ដោយ ១១៨ម៉ែត្រ, ទទឹង ១៤.៨ ម៉ែត្រ និងជម្រៅទឹក ៦.៤ម៉ែត្រ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារនិងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃដែលប្រព្រឹត្តមកលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋប...