លោក ឌិត ទីណា ជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុលើការងារអភិវឌ្ឍវិស័យកសិកម្ម
ព្រះសីហនុ៖ លោក ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្មកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា ដែលបានចំណាយពេលវេលាដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារនិងពិនិត្យសកម្មភាពការងារមួយចំនួននៅក្នុងខេត្តព្រះសីហនុ និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបពីស្ថានភាព និងវឌ្ឍនៈភាពវិស័យកសិកម្មជូនលោករដ្ឋមន្ត្រីបានជ្រាប។
លោករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរដល់មន្ត្រីកសិកម្មទោះបីជាចំនួនមន្ត្រីមានកម្រិតតិចតួច ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ ជាពិសេសរយៈពេលពីរឆ្នាំចុងក្រោយនេះ បានរៀបចំបណ្តុះកូនឈើ កូនកោងកាងសម្រាប់ចែកចាយ និងយកទៅដាំឡើងវិញនៅ តំបន់ដែលមានការទន្ទា្រន ហើយឯកឧត្តមក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន...








