ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេសតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

លទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេសតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

សង្គម និងកម្សាន្ត
ភ្នំពេញ៖យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គិតតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន ៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្សដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ -ករណីទី១ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេច​ក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន១នាក់ ជាស្ត្រីជនជាតិម៉ាឡេស៊ី ឈ្មោះ KHOO AI LEE អាយុ២៧ឆ្នាំ ពីក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់​ពីធ្វើការស្រាវជ្រាវ និងសាកសួរ ជនរងគ្រោះបាន...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានទទួលជួបសំដែងការគួរសមចំពោះ លោកស្រី Park Jia និងលោក Park Jihoon ជំនាញការនៃគណៈកម្មាធិការប្រកួតប្រជែងនៃសាធារណៈរដ្ឋកូរ៉េ

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានទទួលជួបសំដែងការគួរសមចំពោះ លោកស្រី Park Jia និងលោក Park Jihoon ជំនាញការនៃគណៈកម្មាធិការប្រកួតប្រជែងនៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)÷ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រា ស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប .ប.»នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានទទួលជួបសំដែ ងការគួរសមចំពោះ លោកស្រី Park Jia និងលោក Park Jihoon ជំនាញការនៃគណៈកម្មាធិការប្រកួតប្រជែងនៃសាធារណៈរដ្ឋកូរ៉េ។ ជំនាញ​ការទាំងពីរ​ខាងលេីនឹង​មកបំពេញការងារជួយដល់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការរៀបចំសេចក្តីណែនាំស្ដីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោ ធន៍ចំពោះការអនុវត្ពបទប្បញ្ញត្តិស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ចរបស់ប្រទេសកូរ៉េ។ គួរ​រំលឹក​ផង​ដែរ​ ជំនាញការ​ប្រកួត​ប្រជែង​កូរ៉េ​ នឹង​មក​បំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ ក.ប.ប.​ ចំនួន​ មួយ​សប្តាហ៍​ និង​បំពេញ​ការងារ​តាម​ប្រព័ន្ធ​អនឡាញ​ចំនួន​ ៣​ សប្ដាហ៍​បន្ថែម​ទៀត​។...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះបានអនុញ្ញាតឱ្យលោកស្រី​ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធា​រណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកស្រី  អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិ...
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយកាលពី​ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។ អូស្ត្រាលី ជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦,៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងកា...
លោក ខឹម វាសនា ព្រមរំសាយការជួបជុំ នៅចំពោះមុខ លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា

លោក ខឹម វាសនា ព្រមរំសាយការជួបជុំ នៅចំពោះមុខ លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយ កដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០ ២២ នេះ បានចុះទៅជួបជាមួយ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការជួបជុំនោះ  ដោយមានជំនឿ ទៅលើលោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម(ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)នៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀ មរាប បានឱ្យដឹងថា នៅក្នុងជំនួបនោះ អាជ្ញាធរខេត្តសៀមរាបបានឱ្យលោក ខឹម វាសនា រំសាយការជួ បជុំគ្នានេះ ហើយត្រ...
លោក ហេង សួរ អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប

លោក ហេង សួរ អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈបាន អំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប។ ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។ ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រា ប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួនហើយចង់ទៅម្តងទៀត។ សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់ តែដីចំការរបស់បុគ្គលន...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយ...
ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មួយចំនួនដែលរកឃើញថា អាចមានវត្តមានសារធាតុអាសបេស្តុស និងស្នើឱ្យម្ចាស់ផលិតផលធ្វើការវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយពីសំណាក់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបញ្ជាក់ជូនបន្ថែមទៀតដល់សាធារណជនមេត្តាដូចខាងក្រោម ៖ - ­ការផ្អាកជាបណ្ដោះអាសន្នការចរាចរដាក់លក់នៅលើទីផ្សារ ត្រូវបានកំណត់តែទៅលើផលិតផលម្សៅលាបលើទារកនិងកុមារ ដែលមានលេខកូដ (Batch Number) ផ្សេងៗគ្នាចំនួន ១២ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ តែប៉ុណ្ណោះ។ ចំពោះផលិតផលដែលមាន ម៉ាកដូចគ្នា ហើយមានលេខកូដ (Batch ...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក​ JAEKAP LEE អតីតរដ្ឋ​មន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិ​វឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក​ បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ លោក​បណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់លោក​ JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិ...