ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទាំងទ្វេទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕...
វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បរិយាយដោយ:ហៃ ស៊ីណា "វាសនា នយោបាយ ឳនិងកូន"សម សារី -សម រង្ស៊ី ក្បត់រាជបាល្ល័ងតវង្សត្រកូល" ភ្នំពេញ: និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី " រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយម ចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ វាសនានយោបាយ រស់ជាជនបញ្ញើ ក្អែក ដើម្បីនាំបរទេសមកបំផ្លាញជាតិឯង និងរប បរាជានិយម។ អ្នកនយោបាយ២នាក់ឪកូន ពួកគេ ដើមឡើយបានធំធាត់ នឹងមាន វាសនាចូលប្រឡូក ក្នុងឆាកនយោបាយកម្ពុជា ដោយ រស់ក្នុងទ្រនុំនៃរបបរាជានិយម (សម្តេចតា នរោត្តម សីហនុ) ដោយការអនុគ្រោះពីព្រះបិតាជាតិ ទើបបន្សល់ទុក្ខកេរ្តិ៍ឈ្មោះ ត្រកូល សម ហូតដល់សព្វថ្ងៃនេះ រួចបានតពង្សវង្សត្រកូលរហូតមានចំណារថា ជាជ នក្បត់ជាតិ "ក្បត់នឹងរាជបាល្ល័ង"។ ចំណែកទណ្ឌិត ជាកូនវិញ(សម រង្សី) ក្រោយកម្ពុជាចប់ កិច្ចព្រម ព្រៀងក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ ស្រាប់ តែមានវាសនា បានជ្រកក្រោម ចលនាហ្វុនស៊ិនប៉ិច ក្រោមព្រះ រាជកិច្ចដឹកនាំ របស...
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង

សង្គម និងកម្សាន្ត
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ (ស្ទឹងសែន) ស្ទឹងត្រែង និងខេត្តរតនគិរី អាចប្រឈមនឹងជំនន់ទឹកភ្លៀង
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ 

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ 

ជំងឺកូវីដ១៩
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ - អាយុ ១៨ឆ្នាំ ឡើងទៅ = 103.53% - អាយុ ១២-១៧ឆ្នាំ = 100.93% - អាយុ ០៦-១១ឆ្នាំ = 109.87% - អាយុ ០៥ឆ្នាំ = 137.88% - អាយុ ០៣-០៥ឆ្នាំ = 74.53%
ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងនៅថ្ងៃទី១៩​ខែសីហានេះថា ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោ​ជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយប្រេីប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្រសួងបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោ​ជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) ដែលនិយោជកបានរត់​ចោល បានចំនួន ៩៣នាក់ លើចំនួនសរុប ៤២០នាក់។ លោក​បានបន្ថែមថា «ទីភ្នាក់ងារជាតិមុខរបរ  និងការងារក៏បានចូលរួមចែកខិតបណ្ណឱកាសការងារថ្មី និងត្រៀមខ្លួនដើម្បីរកការងារថ្មីជូនបងប្អូនផងដែរ ប្រសិនជាបងប្អូនមិនទាន់មានការងារថ្មី»។ កន្លងទៅនេះ​ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករ...
លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ លោកឧកញ៉ាដ៏ល្បីឈ្មោះមួយរូប​ គឺឧកញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយ​នេះបើយោងតាម​សេចក្តីសម្រេចរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ខែសីហានេះ​។​ លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកស្រី ថុង ធីតា គឺជា​ម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប កន្លងទៅក៏​​ធ្លាប់​បានចូលរួមចំណែកដ៏ធំមួយ ក្នុងការងារមនុស្សធម៌ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់​ជនរងគ្រោះ ដែលកំពុងតែលិចលង់ផ្ទះសំបែង និងខ្វះខាតស្បៀងអាហារចំនួន ២០០គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ កន្លងទៅនេះ លោកឧកញ៉ា លឹម ប៊ុណ្ណា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ...
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា" ខ្ញុំបាននិយាយជាមួយ ជា សុផារ៉ា ហើយ ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង"។ https://youtu.be/mhtBVyYD94Y
ឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាមប្តឹងពៅបទបង្ខំាងមនុស្សខុសច្បាប់

ឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាមប្តឹងពៅបទបង្ខំាងមនុស្សខុសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងឲ្យដឹងថា ទាក់ទងនឹងករណី បុគ្គលិកកាស៊ីណូ មួយកន្លែង នៅជ្រៃធំ ខេត្តកណ្ដាល សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួន មេការកាស៊ីណូម្នាក់ បន្ទាប់ពីបុគ្គលិកជាជនជាតិវៀតណាម អះអាងថា បានបង្ខាំងទុកពួកគេ និងមិនបានបើកប្រាក់ខែឲ្យ។ សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុង ឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រុមការងារ ជំនាញអន្ដរក្រសួង-ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «ករណីបុគ្គលិកកាស៊ីណូមួយនៅជ្រៃធំ ខេត្តកណ្ដាល បានសម្រុករត់ចេញពីកាស៊ីណូនោះ អាជ្ញាធរឃាត់ខ្លួនបានបុគ្គលិក ម្នាក់ ជាជនជាតិវៀតណាម ប៉ុន្ដែមិនមានឯកសារស្នាក់នៅជាក់លាក់ ន...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងអរគុណចំពោះការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនូវការអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវផងដែរថាទោះបីជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នា ហើយ...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់ឋានៈស្មើ រដ្ឋលេខាធិការ ។