ប្រធានគណៈកម្មាធិការជាតិ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី
(នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»កាល ពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២អញ្ជើញដឹកនាំគណៈប្រ តិភូ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប បំពេញទស្សនៈកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី( ACCC) នៅទីក្រុងសុីដនី ប្រទេសអូស្រ្ដាលី។
ដំន់រទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ។
គោលដៅសំខាន់គឺ ការសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ ការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងការអនុវត្តច្បាប់ស្តីពីកិច្ចក...








