សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី ២៩ខែកក្តដានេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត ក្នុងឃុំតាគ្រាម ដែលមានព្រះសង្ឃចំនួន៤ ៣អង្គ និងឧបាសកឧបាសិកាចូលរួមចំនួន២២ ៣នាក់ ដោយប្រមូលផ្តុំរៀបចំក្នុងវត្តល្អាងតាគ្រាម។
ក្នុងពិធីនោះដែរក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃគ្រប់អង្គ និងថវិកាទ្រទ្រង់វត្តមួយចំនួន ព្រមទាំងថវិកាកំដរដៃ ដល់អ្នកចូលរួម ព្រមទាំងបានដោះស្រាយសំណូមពរចាំបាច់របស់វត្តខ្លះផងដែរ។
ក្នុងឱកាសនោះ សន្តិបណ្ឌិត សុខ ផល បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងពុទ្ឋបរស័ទទាំងអស់ដែលបានចូលរួម ព្រមទាំងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួននាពេលកន្លងមកជាពលរដ្ឋល្អក្នុងសង្គម។
នារសៀលថ្ងៃដដែល ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញសា លាបឋមសិក្សា២ខ្នង១២បន្ទប់ និងទីចាត់ការ១ ខ្នង២ បន្ទប់ ក្នុងសា...







