ពលរដ្ឋឈ្មោះ អ៊ុច ញ៉ិន ទទួចស្នើសុំឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការដោះស្រាយករណីដីស្រះ៣កន្លែងដែលរងភាពអយុត្តិធម៍
ព្រៃវែង ៖ លោក អ៊ុច ញ៉ិន ពលរដ្ឋរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលអះអាងថា លោកបានទិញដីពីឈ្មោះ ជឹម អឿន នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីឆ្នាំ២០០៨ ប៉ុន្តែជាថ្មីម្តងទៀតឡូវនេះ លោកបានទទួចស្នើសុំឲ្យលោក ប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការចុះស្រាវជ្រាវនិងដោះស្រាយករណីដីស្រះ៣កន្លែង ដែលរងភាពអយុត្តិធម៌អស់ពេលជាច្រើនឆ្នាំ។
ការស្នើសុំរបស់ពលរដ្ឋខខាងលើនេះធ្វើឡើង ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពេលថ្មីៗនេះ ដោយលោក អ៊ុច ញ៉ិន បាននិយាយថា កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០០៨ លោក បានទិញដីពីឈ្មោះ ជឹម អឿន មានលិខិតទិញលក់តាមច្បាប់ ប៉ុន្តែអាជ្ញាធរ ភូមិ ឃុំ គ្រាន់តែដឹងឮមិនព្រមប្រថាប់ត្រាឲ្យនោះទេ ហើយកន្លងទៅដីនោះក៏មិនមានបុគ្គលណាមករារាំងឬកាន់កាប់នោះដែរ។
លោក អ៊ុច ញ៉ិន បានលើកឡើងទៀតថា ករណីដីលោកខាងលើនេះ រហូតដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ លោកក៏បានដាំបង្គោលលើដីរបស់ខ្លួន ស្រា...








