ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នៅសាលាពលទាហានទី៥
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្តុភារ យន្តយុទ្ធ ថ្នាក់វរសេនាតូចកងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ នៅសាលាពលទាហានទី៥។
កម្មិវិធីនេះក៏មានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគទី៥ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាពលទាហានទី៥ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។...








