ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក​​ Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។ លោក​​ Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។ ទាក់ទងទៅនឹងវិស័យការពារជាតិ លោក​​ Masahiro Mikami បានជម្រាបជូនសម្តេចតេ​ជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាព...
អង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលនៃការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ

អង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលនៃការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង ៖អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងអោយបានជ្រាបថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើប​តែ​សម្រេចបានប្រមាណ៤៤% ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សារទំាងស្រុងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតមានខ្លឹមសារថា«សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។ កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ លោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប...
សម្តេច ស ខេង អញ្ជើញ​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

សម្តេច ស ខេង អញ្ជើញ​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២១នេះ បាន​​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោក​​ វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើរបាយការណ៍ជូនសម្ដេចព្រមទាំងអង្គពិធី អំពីសវតានៃទីតាំង និងការឈានមកសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ក្នុងនោះនៅទីតាំងនេះបានបែងចែកជាបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី មណ្ឌលថែទាំងនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលសុខភាពបាគូរសាងសង់ដោយក្រសួងសុខាភិបាល មណ្ឌលព្យាបាលនិងស្ដារអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតសម្បទា និងត្រៀមសាងសង់មណ្ឌលស្ដារនីតិសម្បទានជនរងគ្រោះផ្សេងៗ។ លោក​​​រដ្ឋមន្រ្តីបានឱ្យដឹងថា ក្រសួងបានបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទានេះ កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ...
​​គម្រោង​គាំងមិន​ដំណើរ​ការ«ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ»សុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ធានាសងសំណងចំនួន 4,25 %ជូនអតិថិជនវិញ​​​​

​​គម្រោង​គាំងមិន​ដំណើរ​ការ«ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ»សុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ធានាសងសំណងចំនួន 4,25 %ជូនអតិថិជនវិញ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ llខូ អិលធីឌី រងការចោទពីអតិថិជនខ្លួន​​ថា បាន​​បញ្ចប់កិច្ចសន្យាទិញដីនិងផ្ទះដែលក្រុមហ៊ុនបានលក់ជូនអតិថិជនទាំងបំពានច្បាប់ ហើយ​​ពួកគាត់​បាន​ស្នើ​សុំទៅក្រសួងសេដ្ឋកិច្ច​និងហរិញ្ញវត្ថុ​​​គួរ​ពិនិត្យ​​មើល​ករណី​​បំពានច្បាប់របស់​ក្រុមហ៊ុន​ខាងលើ​នេះ​ផង។​​​ អតិថិជនរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ខូ អិលធីឌី មួយ​ចំនួន​កាលពីថ្ងៃទី២៧ខែធ្នូ​ឆ្នាំ២០២១នេះ​ បាន​បញ្ជាក់ប្រាប់សារព័ត៌មាន​ ដេលីខ្មែរ ដោយ​សុំលក្ខណ្ឌមិន​បញ្ចេញឈ្មោះ​​ ដោយ​​លើក​ឡើង​ប្រហាក់​ប្រហែកគ្នា​​ថា ​ក្រុមហ៊ុន បុរី ប៊ូយ៉ុងរបស់​កូរ៉េ​​ ដែល​មាន​​​ទីតាំង​ ស្ថិត​នៅ​ផ្សារ​អ៊ីអន២ ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ​បាន​លក់​គម្រោង​ឲ្យ​​អតិថិជន​​សាងសង់ជាច្រើន​ឆ្នាំហើយ​ មិន​​បញ្ចប់​គម្រោង​ធ្វើ​ឲ្យ​​គម្រោង​គាំងមិន​ដំណើរ​ការ​​រួចសុំបញ្ចប់​​កិច្ចសន្យាតែឯង​​ រួច​​ក្រុមហ៊ុន​​ធា​នាសងសំណងចំនួន 4,25 %នៃតម្លៃទិញលក់ផ្ទះសរុបទៅវិញ​​។ ​អតិថិន​ខា...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. តាមប្រព័ន្ធអនឡាញ (Zoom)។ នៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន ក.ប.ប. ជូនអង្គសន្និបាត តាមរយៈវីដេអូ​ឃ្លីបដែលមានរយៈពេលជាងម្...
អគ្គនាយកដ្ឋាន «ក.ប.ប.» រៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១

អគ្គនាយកដ្ឋាន «ក.ប.ប.» រៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅ​ព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន អនុប្រធានសាខា។ កិច្ចប្រជុំនាពេលនេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើវឌ្ឍនភាពការងារប្រចាំខែរបស់អគ្គនាយកដ្ឋាន និងការរាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីស្ដាប់នូវបញ្ហានានាដែលបានកើតមានឡើងក្នុងរយៈពេលអនុវត្តការងារកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការប្រគល់ប្រកាសស្ដីពីការតែងតាំងប្រគល់ភារ​កិច្ច និងសម្រួលភារកិច្ចមន្រ្...
ក្រសួងពាណិជ្ជកម្មប្រកាស«ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)»

ក្រសួងពាណិជ្ជកម្មប្រកាស«ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីប្រកាសព័ត៌មានស្តីពី៖ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)នៅថ្ងៃទី១ខែមករាឆ្នាំ២០២២។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និង​លោកជំទាវ​ បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និង​លោកជំទាវ​ បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និង​លោកជំទាវ​ ព្រមទាំងបុគ្គ​លិកក្រោមឱវាទទាំងអស់ បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ​ លោក ឧកញ៉ា ឆាយ សុធា បានផ្ញើ​សារគាំទ្រ លោក​​​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​​ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយ​ពិធីនេះធ្វើ​ឡើង​នៅក្នុង​លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។ ការជ្រើសតាំងនេះធ្វើ​ឡើង ក្នុង​​​លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​បានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេច​​​តេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត​​​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។​ លោកឧកញ៉ា​​បាន​ផ្ញើ​សារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះ​ស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រ...
ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ម្ចាស់ដីលំនៅដ្ឋានពីរនាក់ នៅក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងស្រ្តីឈ្មោះ លឹម ស៊ីណា តំណាងក្រុមហ៊ុន ហ្វុហាយ ទៅតុលាការខេត្តព្រះសីហនុ អំពីអំពើប្រើហិង្សា និងអំពើសម្លុតគំរាមកំហែង នៅពេលក្រុមកម្មករ និងក្រុមជនបិទមុខរបស់ក្រុមហ៊ុន ហ្វូហាយ វាយកម្ទេចទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយគ្មានញញើតអ្វីទាំងអស់។ អំពើរបស់អ្នកទាំងពីរខាងលើនេះ ត្រូវអ្នកស្រី ជ័យ សុគន្ធា អាយុ៤៧ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ​ ប្រើហិង្សាដោយចេតនា ចំណែកលោក មាស​ ឈាន  អាយុ៤៦ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា​។ ដើមបណ្តឹងទាំងពីរនាក់ ព្រមទាំងទាមទារសំណងជំងឺចិត្ត និងការខូចខាត សរុបជាទឹកប្រាក់៣០០លានរៀលផងដែរ។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ជ័យ​​ សុគន្ធា ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្...