កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០។
ឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាzស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងថា កម្ពុជាប្តេជ្ញាបង្កើនអត្រាការបំបៅកូនដោយទឹកដោះ ម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុ៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅដោះកូនបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការធ្លាក់...








