ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេច ស ខខេង អញ្ជើញ​ចូលរួម​​«ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម»

សម្តេច ស ខខេង អញ្ជើញ​ចូលរួម​​«ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ពិធីនេះមានការអញ្ជើញចូលរួមពី លោក​​ លោកស្រី​ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ជាតំណាងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ មហាជន និងយុវជន ជាច្រើនរូបទៀត។ លោក​​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ហើយបន្ទាប់មកស្រ្តីអតីតកម្មការនីមួយរូប បានឡើងថ្លែងរំលឹកអំពីបទពិសោធន៍ជិះម៉ូតូជួបគ្រោះថ្នាក់ជ...
លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាម ម៉ូតូទឹក ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាព ក្រីក្រនៅក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ លោកក៏បានធ្វើដំណើរតាមម៉ូតូទឹកទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករមួយបាវ ស្មើ ៥០គីឡូក្រាម មីប្រាំកេស ត្រីខប្រាំយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ស្ករសមួយគីឡូក្រាម ប៊ីចេងមួយគីឡូក្រាម អំបិលពីរគីឡូក្រាម និងទឹកបរិសុទ្ធពីរកេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏ប...
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចពិជ័យសេនា ទៀ បាញ់ ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចពិជ័យសេនា ទៀ បាញ់ ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បាន​សម្រេចជ្រើសតាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជន។ តាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន បាន​ឲ្យដឹងថា មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមាន អនុប្រធានគណបក្ស៤រូប គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕...
វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈមេប្រយោគទូទាំងប្រទេស និង ប្រធាន អប្បមាទ ប្រចាំរាជធានី-ខេត្ត បានទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបវិញ្ញាសារ ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងសរុប២០៤មណ្ឌល ស្មើនឹង៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន៦០ ៣៩៧នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុង...
ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។ អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ...
ឆ្នាំ១៩៩៤ “ហ៊ុន ម៉ាណែត” បានសរសេរលិខិតសម្ងាត់ ១ច្បាប់ពីអាមេរិកមកជូនក្រុមគ្រួសារ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ

ឆ្នាំ១៩៩៤ “ហ៊ុន ម៉ាណែត” បានសរសេរលិខិតសម្ងាត់ ១ច្បាប់ពីអាមេរិកមកជូនក្រុមគ្រួសារ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកសម្តេចដោយរំលឹកថា "សំបុត្រសម្ងាត់ឆ្នាំ១៩៩៤កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែតដែលពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធានិងវិទ្យាសាស្រ្តនយោ បាយជាមួយនឹងការប្តេជ្ញារបស់គេគឺឆរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ចនយោបាយនិងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ សកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយ សុីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសា...

កម្ពុជា-វៀតណាម ចុះហត្ថលេខាពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
… (ភ្នំពេញ)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក​ ប៉ាន សូរស័ក្តិ និង​លោក​​ ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ បានចូលរួមចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សា​ហកម្មនិងពាណិជ្ជកម្មនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ​ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប្រធានរដ្ឋនៅព្រះរាជា​ណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អំពីការបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មតាមព្រំដែន កម្ពុជា ជាមួយនឹងលទ្ធ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា ណាចក្រកម្ពុជា របស់ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនលោក​​ ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។ ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការស្វាគ​ម​ន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ ប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួល...
បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-អំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់បានរួមគំនិតគ្នាឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងយកជាកម្មសិទ្ធិខុសច្បាប់

បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-អំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់បានរួមគំនិតគ្នាឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងយកជាកម្មសិទ្ធិខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-មានអំណាច និងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា ឈូសឆាយ រំលោភកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងយកជាកម្មសិទ្ធិខុសច្បាប់ មាន៖ ✓០១-ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង មានដីព្រៃលិចទឹកទំហំ ៦៧៥ហិកតា! ✓០២-វរ:សេនីយ៍ទោ កែវ ណារុន នាយ-ការិយាល័យ មានដីព្រៃលិចទឹកទំហំ៣២ហិកតា! ✓០៣-លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា! ✓០៤-លោក យឹម សារ៉ាត់ មេសឹករង-ស្រុកំពង់លែង មានដីព្រៃលិចទឹកទំហំ ៦០ហិកតា! ✓០៥-លោក គង់ ស៊ីម មេឈ្មួញធំ មានដីព្រៃលិចទឹកទំហំ ២០០ហិកតា! ✓០៦-លោក ស៊ន បូរិន មន្រ្តីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា! ✓០៧-លោក នូ ដេត មេឈ្មួញ មានដីព្រៃលិចទឹកទំហំ៨៩ហិកតា! ✓០៨-លោក ឡុង សុខេង មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិ ឡុង ស៊ីថា ព្រះរាជអាជ្ញារង កាន់ដីឲ្យ ឡុង ស៊ីថា) មានដីព្រៃលិចទឹកទំហំ ៤០០ហិកតា! ✓០៩-លោក ស៊ិន ប៉ូលីន ម...
ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។ លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។ ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្...