ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក​ ផៃ ស៊ីផាន ប្រាប់ទៅ​​ឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជា

លោក​ ផៃ ស៊ីផាន ប្រាប់ទៅ​​ឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់​​ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញដោយ​លោ​កថ្លែងថា អំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជា។ អ្នក​នាំពាក្យ​បាន​លើក​ឡើងថា យើង​បានជជែកអំពីកិច្ចខិតខំប្រឹងប្រែងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពីបម្រាមឬទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុនរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។ អ្នក​នាំបាក្យ​រូប​នេះ​បានបដិសេធអំពីការផ្តល់មូលដ្ឋានទ័ពជើងទឹកអោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះតែប៉ុណ្ណោះ។៕...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07 (PCR) នាក់ទៀត ជាសះស្បើយ 11 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07 (PCR) នាក់ទៀត ជាសះស្បើយ 11 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 07(PCR)នាក់ទៀតជាសះស្បើយ 11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 05 នាក់ អ្នកដំណើរពីបរទេស 02 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងសរុប= 120,423 នាក់ អ្នកជាសះស្បើយ= 116,803 នាក់អ្នកស្លាប់= 3,005 នាក់។
លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប.

លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ក.ប.ប.កាលពី​ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។ គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើវឌ្ឍនភាពការងារចាំបាច់មួយចំនួនរបស់នាយកដ្ឋានជំនាញទាំង៦ និងការងារពាក់ព័ន្ធនឹងការកសាងច្បាប់ លិខិតបទដ្ឋានមួយចំនួនដែលកំពុងរៀបចំធ្វើដោយក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ។...
ដេប៉ូប្រេងឥន្ធនៈ នៅតែបន្តប្រព្រឹត្តល្មើស ខណៈមន្ត្រី ក.ប.ប. មិនរុញរាក្នុងការអនុវត្តច្បាប់

ដេប៉ូប្រេងឥន្ធនៈ នៅតែបន្តប្រព្រឹត្តល្មើស ខណៈមន្ត្រី ក.ប.ប. មិនរុញរាក្នុងការអនុវត្តច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ក-ក្រុង​​​៖មន្ត្រីស៊ើបអង្កេត ក.ប.ប. បានបន្តបង្រ្កាបបទល្មើសក្នុងធុរកិច្ចប្រេងឥន្ធនៈ ដោយបានចុះត្រួតពិនិត្យជាក់ស្តែងតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានសរុបចំនួន ២៤ស្ថានីយ/ដេប៉ូ ដែលក្នុងនោះដេប៉ូចំនួន៩។ ការពិនិត្យ​ធ្វើ​ឡើង​ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញភាពមិនអនុ​លោ​មក្នុងន័យកេងចំណេញពីអ្នកប្រើប្រាស់ ខុសច្បាប់។ មន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ។ ដោយឡែក មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពតពុំបានរកឃើញភាពមិនអនុលោមក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន៤ ស្ថិតក្នុងស្រុកទឹកឈូ ដែលបានត្រួតពិនិត្យនោះទេ ដែលនេះជាសញ្ញាល្អបញ្ជាក់ថាធុរជនចាប់ផ្តើមមានការយល់ដឹងអំពីច្បាប់ និងចូលរួមធ្វើឱ្យបរិយាកាសប្រកួតប្រជែងមានភាពប...
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិន

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិ មានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិនជាជំនួយឥតសំណងពីមិត្តចិនដែលស្ថិតក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានបានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំ ណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្ស នាបានរហូតដល់៦ម៉ឺននាក់ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិនិងអន្តរជាតិធំៗកម្រិតពិភពលោក។ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ា នប៉ារ៉ាហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ ។ លោក Wang Wentian បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធ ផលនៃចំណងមិ...
លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាបវង់ល្បែង ជល់មាន់មួយកន្លែងស្ថិតនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបង្ក្រាបវង់ល្បែង ជល់មាន់មួយកន្លែងស្ថិតនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ ក្រោយពីមានការចុះផ្សាយព័ត៌មានករណីវង់ល្បែងជល់មាន់ភ្លាមលោកអភិបាលស្រុកបញ្ជាអោយកម្លាំងសមត្ថកិច្ចបង្ក្រាបភាមៗដោយមិនបង្អង់យូរឡើយនៅថ្ងែទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង២៥នាទី។ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបញ្ជាអោយកម្លាំងនគរបាលស្រុកកំពង់រោទ៍ រួមនឹងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡី ចុះទៅបង្រ្កាបទីតាំងជល់មាន់ មួយកន្លែងនៅផ្ទះរបស់ឈ្មោះ គាំ ថាវី ភេទស្រី អាយុ 56ឆ្នាំ ស្ថិតនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍។ ពេលកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុពុំមានឃើញការជល់មាន់និងមនុស្សទេ (មនុស្សរត់បាត់អស់)។ កម្លាំងនគរបាលយើងប្រមូលបានភស្តុតាងរូមមានជរ័ស្នោព័ត៌ខ្មៅសំរាប់រុំជារង្វង់មូលសំរាប់ជល់មាន់។ បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសំឡីបានយកជរ័័ពណ៍ខ្មៅទាំងនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំឡី។ចំណែកឯ...
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទៅដឹកកុមារម្នាក់ ដែលរលាកភ្លើងរងយ៉ាងធ្ងន់ធ្ងរ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កុមារាឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានរលាកដោយសារភ្លើងឆាបឆេះជែលលាងដៃបណ្តាលឲ្យរលាកខ្លាំង។ កុមារារងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់នៃក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែខេត្តព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕    ...
រដ្ឋមន្រ្តីការបរទេសថៃអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងជូនពរសម្ដេចដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ

រដ្ឋមន្រ្តីការបរទេសថៃអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងជូនពរសម្ដេចដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ។ លោក ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភា គរយ។ ឧបនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេច តេជោ ដែលបានអភិវឌ្ឍន៍កម្ពុជា...
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

នយោបាយ, ព័ត៌មានជាតិ
  ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រឹបយកគ្រឿងចក្រពីរគ្រឿង ដែលគាស់កកាយដីព្រៃភ្នំរបស់រដ្ឋ ដោយខុសច្បាប់។ ការចាប់រឹបអូសយកអេស្កាវ៉ាទ័រទាំងពីរនេះ នៅពេលធ្វើសកម្មភាពគាស់កកាយដីរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ហើយក្រុមស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ពើបប្រទះនៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញអេស្កាវ៉ាទ័រពីរ គ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅជើងភ្នំលើទីតាំងផ្សេងគ្នា ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រពីរគ្រឿង។ លោកបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ គឺជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់...
ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់មិនបានចាក់វ៉ាក់សាំង)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី 08 (PCR)នាក់ទៀតជាសះស្បើយ12 នាក់ និងស្លាប់ 03នាក់ (02នាក់ មិនបានចាក់វ៉ាក់សាំង) ករណីឆ្លងសហគមន៍08 នាក់អ្នកដំណើរពីបរទេសគ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងសរុប= 120,405នាក់ អ្នកជាសះស្បើយ= 116,771 នាក់ អ្នកស្លាប់= 3,001នាក់។