ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្ត បន្ទាយមានជ័យបានប្រមូលយកដីចំនួន១៥០ហិកតានៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យសម្រាប់កងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។...
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន"៣,៥៣៧"​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង តាមសេចក្តីរាយការណ៍របស់ក្រសួងសុខភាពសាធារណៈ​ថៃថ្ងៃទី ១៧ខែធ្នូឆ្នាំ​២០២១។
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ហើយខាងក្រោមនេះជាខ្លឹមសាររួម:
ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកនាំពា្យអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ និងឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញ ថា ជនសង្ស័យទាំងពីរបានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់។...
អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មកាស៊ីណូ មួយកន្លែងរបស់ជនជាតិចិន ក្រោយពីដឹងច្បាស់ថា បនល្បែងមួយនេះប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។ បងល្បែង ត្រូវបានបង្ខំឲ្យបិទអាជីវកម្មនេះ ឈ្មោះ ទីងស៊ីង ស្ថិតនៅលើផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យោងតាមអ្នកនាំពាក្យរបស់សាលា ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្អាកបង្ខំឲ្យផ្អាកអាជីវកម្មាជាបណ្តោះអាសន្ន គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្...
ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ក្រុមហ៊ុនហ្វូហាយរបស់ជនជាតិចិន បន្តវាយបំផ្លាញ ដើម្បីបំពានយកដីពីពលរដ្ឋនៅព្រះសីហនុ ទៀតហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។ ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងចក្រ ទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ និងព្រុំរបងរឹងមាំ ហើយគ្មានអាជ្ញាធរជួយទប់ស្កាត់ ដើម្បីរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។ អ្នកស្រី សៀង ង៉ូវ អាយុ៦០ឆ្នាំ ដែលកំពុងរស់នៅអាស្រ័យផលលើដីរបស់គាត់ជិត១០ឆ្នាំកន្លងមកហើយ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចង់បានដីរបស់គាត់ គឺជាទង្វើលោភលន់ហួសហេតុ ដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ។ អ្នកស្...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះបាន​ និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥(IDP)។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕...
សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះឃាត់រថយន្តដឹកឈើអត់ច្បាប់១គ្រឿងមានស្លាកលេខ ខេមរភូមិន្ទ01(3,8017)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​

សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះឃាត់រថយន្តដឹកឈើអត់ច្បាប់១គ្រឿងមានស្លាកលេខ ខេមរភូមិន្ទ01(3,8017)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ត​ក្រចេះ៖ ​​សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះ​កាលពី​​យប់ថ្ងៃ ទី១៣ ឈានចូលថ្ងៃទី១៤ខែធ្នូ ឆ្នាំ​២០​២១​ វេលាម៉ោង២,៣៥នាទី ក្រោមបទបញ្ជាពីអភិបាលស្រុករង លោក ធីម សាងលេង និង​បទបញ្ជាពី​​គណៈឯកភាពស្រុកបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកឆ្លូងនិងកំលាំងសមត្តកិច្ច ស្រុកឆ្លូង បានសហការគ្នារឃាត់រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿងដែលមានស្លាកលេខ ខេមរភូមិន្ទ01(3,8017) ពណ៌ត្រេអុី(ព៌ណទាហាន)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​ទៀត​។ ក្រុមពលរដ្ឋនិងមន្រ្តី​មួយ​ចំនួន​​បាន​លើក​ឡើងថា ​ក្រោយ​ពេល​​សមត្ថកិច្ច​​បាន​ចាប់​ឃាត់​​ឡានហើយ​​​​នោះ គឺឡាន​​មាន​ប្រើ​ប្រាស់​​ស្លាកលេខអង្គភាព​​(ខេមរភូមិន្ទ)​​ដើម្បីដឹកជញ្ជូន​បទល្មើស​​ព្រៃ​ឈើ​ ដោយ​ខុស​ច្បាប់ ហើយ​​​ករណី​នេះកំពុងតែ​​មាន​​ការ​សម្រប​សម្រួលក្រោយខ្នង​ ពីព្រះអាជ្ញាខេត្ត​និង​រដ្ឋបាល​ព្រៃឈើខេត្ត​ផង​​ដែរ ដើម្បី​​​សុំឲ្យ​មានការ​ដោះលែងក្រៅផ្លូវការ​នៅរយៈពេល៣ថ្ងៃខាងមុខទៀត។ ប៉ុន្តែ​​មន្...
លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ជុំ កុសល រដ្ឋលេខាធិការ តំណាង លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌​មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០​២១ នៅរាជធានីភ្នំពេញ។ វេទិកា​ថ្នាក់និពន្ធ​នាយក​​​ស្ដីពី ការលើកកម្ពស់គ្រោះសុវត្ថិភាពគ្រោះចរាចរណ៍ និងនិយោជិតនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស ស្នាមអាស៊ីនិង​គណៈ​កម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នេះគឺជាវេទិកានិពន្ធនាយកប្រចាំឆ្នាំដែលមានគោលបំណងរួមចំណែកលើកស្ទួយការផ្សព្វផ្សាយរបស់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធ ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាសុវត្ថិភាពរបស់និយោជិតនៅកម្ពុជា៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។ លោក​ NIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីលោក​​ប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោក​​ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ លោក​​ក៏បានជម្រាបជូនសម្តេចតេជោថា លោក​...