ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី។...
សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតលោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតលោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះបានអនុញ្ញាតជូន លោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ប្រធានបទសំខាន់ៗនៃជំនួបនេះ រួមមានកិច្ចសហប្រតិបត្តិការទូទៅនៅក្នុងតំបន់ ក្របខណ្ឌនៃជំនួយរបស់ប្រទេសអូស្ត្រាលីទៅលើក្របខណ្ឌនៃគណនេយ្យភាពសង្គម និងអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអូស្ត្រាលី ព្រមទាំងការជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់​កម្ពុជាក្នុងការត្រៀមបើកព្រំដែនឡើងវិញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ លោក​​ឯកអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តមបានជម្រាបជូនសម្ដេចថាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬ...
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង​ ប៊ុន​ហៀង​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ បាន​អញ្ជើញ​ចុះ​ពិនិត្យមេីល​ស្ថានភាព​ទឹក​ជំនន់​

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង​ ប៊ុន​ហៀង​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ បាន​អញ្ជើញ​ចុះ​ពិនិត្យមេីល​ស្ថានភាព​ទឹក​ជំនន់​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង​ ប៊ុន​ហៀង​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាលនៅ​​ថ្ងៃ​ទី២៧ខែតុលាឆ្នាំ២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យមេីល​ស្ថានភាព​ទឹក​ជំនន់​ ដែលប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​សារ​ជំនន់ទឹកភ្លៀង​ ស្ថិតនៅ​ក្នុង​ឃុំដេីមឬស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ការ​ដឹកនាំកម្លាំងបញ្ជាការដ្ឋានអង្គរក្ស និងសហការជាមួយអាជ្ញាធរ ស្រុកកណ្ដាលស្ទឹងជាច្រើនទៀតបានចុះត្រួតពិនិត្យ​ និងចាត់ចែងឲ្យកម្លាំង​បញ្ជាការដ្ឋានអង្គរក្ស ដែលប្រចាំការនៅសាលាក្រាំងចេកមកជួយសង្គ្រោះប្រជាពលរដ្ឋទឹកជន់លិចលំនៅដ្ឋាន​ និងដីចម្ការរបស់ដែលស្ថិតក្នុងភូមិចំនួន១៤​ ក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង​ ដែលបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់នោះ។...
ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា គម្រោងផ្លូវ៣៤ខ្សែដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ ចំពោះការប្រគល់ទទួលជូនរដ្ឋបាលខេត្តនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ បើតាមមន្ត្រីថា ក្នុងចំណោមផ្លូវទាំង៣៤ខ្សែ ដែលបានចាក់អ៊ុតជាកៅស៊ូ មានផ្លូវរណបខ្លះដូចជាផ្លូវឡើង ចុះ(ចំណោតវត្តលើ)ពីសង្កាត់លេខ១មកសង្កាត់លេខ២ជាដើម មិនមានចាក់ក្រាលកៅស៊ូទេ គឺប្រើបច្ចេកទេសត្រឹមចាក់បេតុងប៉ុន្តែបានរៀបចំហេដ្ឋារចនាសម្ពន្ធ័សងខាងផ្លូវ ដូចផ្លូវដែលចាក់ក្រាលកៅស៊ូដែរ។ ជុំវិញការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យPNNដឹងនៅព្រឹកថ្ងៃ២៧តុលា២០២១ថា បែងចែកជាបីគម្រោងខុសៗគ្នា ក្នុងនោះមាន៖ *គម្រោងទី១ គឺគម្រោងផ្លូវ៣៤ខ្សែរបស់ថ្នាក់ជាតិ(បញ្ចប់គម្រោងហើយ)។ *គម្រោងទី២ គឺគម្រោងរបស់ថ្នាក់ខេត្ត ដែលបច្ចុប្បន្នកំពុងស្ថាបនាជាបន្តបន្ទាប់។ *គម្រោងទី៣ គ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន​ ៧នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៦៤នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន​ ៧នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៦៤នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៦៤នាក់ និងអ្នកស្លាប់ថ្មីចំនួន ៧នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង )​​ ។
មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព​អាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់​មក មន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្រ្តីនគរបានប្រឆាំង​បទល្មើសសេដ្ឋកិច្ចរាជធាន...
ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មន្ត្រីក.ប.ប. បានរកឃើញថាយ៉ាងហោចណាស់មានដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកណ្ដាល ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មមួយចំនួនដែលផ្ទុយនឹងច្បាប់។ ក្រោយពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើស ក៏ដូចជាប្រកបអា​ជីវ​កម្មខ្លួនដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព៕...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៨៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២១នេះ នឹងបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២០ ខែកញា ឆ្នាំ២០២១ បានឲ្យដឹងថា ការជំនុំជម្រះក្តីសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោកចៅក្រម ឆែ វិវឌ្ឍនៈ ជាប្រធានក្រុមប្រឹក្សា និងលោកចៅក្រម កើត សាំង លោកចៅក្រម សុខ លី ជាសមាជិក។ ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ។ បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ដោយសារអំពើយុត្តិធមឥនេះ​ បុរសម្នាក់រងគ្រោះរបួសខ្លួ...
លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជា​មួយគណៈប្រតិភូអូស្រ្តាលី ដែលដឹកនាំដោយ ឯកឧត្តម Dan Tehan រដ្ឋមន្រ្ដីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ហើយ​​កិច្ចប្រជុំខាងលើនេះក៏ត្រូវបានចូលរួមដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។ លោក​​រដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ លោក Dan Tehan និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយលោក​​រដ្ឋមន្រ្តីបានបញ្ជាក់ថាវ៉ាក់សាំងជាកត្តាដ៏សំខាន់​ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញបាន។ លោក​ Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោ...