អាលីហ្សា ហ្វឹកហាត់ធ្វើជាអង្គរក្ស
រាជធានីភ្នំពេញ ៖ ស្រីស្អាតអាលីហ្សាធ្វើរឿងគួរឲ្យចាប់អារម្មណ៍មួយ គឺហ្វឹកហាត់ជំនាញធ្វើជាអង្គរក្ស ខណៈនាងជាតារាស្រីលេចធ្លោម្នាក់ក្នុងពិភពសិល្បៈ ។
អាលីហ្សា កាលពីពេល ថ្មីៗកន្លងមកនិយាយថា «ពេលនេះតួនាទីខ្ញុំជាអង្គរក្ស ហើយមានការពិបាកខ្លះដែរ ព្រោះយើងធ្លាប់តែស្អាត អីុចឹងពេលទៅហ្វឹកហាត់ត្រូវការលូនបាញ់បោះ វ៉ៃទាត់ធាក់ ។ មូលហេតុដែលខ្ញុំស្រលាញ់ការងារខុសពីតារា ផ្សេងៗនេះ គឺដោយសារខ្ញុំគិតថា នៅប្រទេសគេ មន្ត្រីរាជការ និងអង្គរក្សគេ ស្អាតៗណាស់ ហើយធម្មតាស្រីស្អាតត្រូវការនៅសុខស្រួល លាបតែឡេ តែសម្រាប់ខ្ញុំ គឺខ្ញុំអាចបូជាសម្រស់បាន ដើម្បីចូលបម្រើការងារដែលយើងស្រឡាញ់ ហើយចិត្តយើង គឺលើកស្ទួយមុខមាត់ប្រទេសរបស់យើងដែរ ព្រោះពេលណាដែលគណៈប្រតិភូដែលចូលមកស្រុកខ្មែរ គឺយើងមានអង្គរក្សដែល ស្អាតៗទៅការពារ ដើម្បីឱ្យ...








