ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ និងជា​​អនុប្រធានក្រុមការងារបង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្សប្រចាំក្រ​សួងព័ត៌មាន ​​បាន​​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្ត តាម​រយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ​ បាន​មានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ​គឺផ្តោត​សំខាន់​លើ​ការងារមួយ​ចំនួនដែល​​​បាន​អនុវត្ត​កន្លងទៅលើការ​​​​បង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្ស ហើយ​យើងធ្វើ​ការ​យ៉ាងត្រូវខិតខំបង្កើន​​​ការយកចិត្តទុក​ដាក់​​អនុវត្ត​ឲ្យ​បា​នខ្លាំងក្លា​​​​ ហើយ​ត្រូវពិនិត្យ​​មើល​​ការអនុវត្តជាជំហ៊ានៗ ដើម្បីឲ្យ​ការងារ​យើងកំពុងតែធ្វើ​នេះទទួល​បាន​លទ្ធផល​​ដូចដែលយើងបាន​គ្រោងទុក​​»។ លើសពីនេះ លោក​រដ្ឋលេខាធិការបន្ថែមថា ការទាំងអស់​នេះ​មិន​ជារឿងសាមញ្ញទេ តែបើ​យើង​ប្រឹងប្រែងអ...
ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់ លោក​​ទេសរដ្ឋមន្រ្តី នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេ​ជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដោយមានការអញ្ជើញចូលរួមពី លោក​​ហឿន សំនៀង នាយកវិទ្យាស្ថាន លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សាស្រ្តាចារ្យ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផងដែរ។ លោក​​នាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណ​ការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំ...
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលារាជធានីភ្នំពេញ​សម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន ១៤ថ្ងៃថែមទៀត។  
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ នៅ​​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១មូលបទ ៖ មហាអនុតំបន់មេគង្គ ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី ខឺឈាំង (Li Keqiang)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។ ខាងក្រោមនេះ គឺជាសន្ទុរកថាដេីមទាំងស្រុង​របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ។  ...
រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

រដ្ឋមន្រ្តីកសិកម្ម​​កំពុង​​ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយ: ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពលើវិស័យមួយនេះ សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ ។ តាមរយៈការបង្កើនរដូវដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបទាន់សម័យ ប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃកសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក ទាំងបរិ...
នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះ​កម្ពុជាដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ

នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ ចំពោះ​កម្ពុជាដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្នុងជំនួប​មួយ​និង លោក​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួល តាម​ប្រព័ន្ធីដេអូ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០​២១នេះ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បាន​​វាយតម្លៃខ្ពស់ ចំពោះ​កម្ពុជាដែលទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ លោកស្រី Maryam Salim ទើបទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova បន្ទាប់ពីបានដឹកនាំការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជាអស់រយៈពេលមួយអាណត្តិកន្លងមក។ លោកស្រី Maryam Salim មានបទពិសោធន៍ ការងារអស់រយៈពេលជាង២០ឆ្នាំក្នុងធនាគារពិភពលោក មុនពេលលោកស្រីត្រូវបានផ្លាស់មកកម្ពុជា លោកស្រីបានកាន់តំណែងជានាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសអ...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ប៉ាន សូរស័ក្តិ  និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  ប៉ាន សូរស័ក្តិ  និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្អញ្ជើញចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ានលើកទី៥៣ (53rd AEM-ASEAN Business Advisory Council Dialog​ue) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងប្រធានសភាពាណិជ្ជកម្មពីបណ្តារដ្ឋសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារមួយចំនួន ដូចខាងក្រោម៖ក្រុមប្រឹក្សាពិ​គ្រោះ​យោបល់​​ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីអាទិភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ​២០២១។ ជាមួយនោះដែរ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក៏បានធ្វើបទបង្ហាញពីគម្រោងនៃ...
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១។
ក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅកំពុងបំផ្លាញផ្លូវលំនៅក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ

ក្រុមឈ្មួញរថយន្ដដឹកដីលក់យកលុយដាក់ហោប៉ៅកំពុងបំផ្លាញផ្លូវលំនៅក្រុងស្វាយរៀងយ៉ាងអនាធិបតេយ្យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្ដស្វាយរៀង៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែង ដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវលំមួយខ្សែនេះត្រូវបានបំផ្លាញដោយក្រុមរថយន្ដដឹកដីជាបណ្ដើរៗនៅ ផ្លូវលំមួយខ្សែ នៅក្រុងស្វាយរៀង។ ពលរដ្ឋនិយាយថា ជាក់ស្ដែងផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយ ត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង កំពុងក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកដីជាអ្នកបំផ្លាញ។ ប្រជាពលរដ្ឋរស់សង្កាត់គយត្របែកបានឲ្យដឹងថា កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ...